ព័ត៌មានថ្នាក់ក្រុង-ស្រុក


  • រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក មេឃុំ កម្លាំងប្រដាប់អាវុធទាំង៣ និងប្រធាន អនុប្រធាន ការិយាល័យជុំវិញស្រុក សរុប ចំនួន ៣៣ នាក់ ស្រី ៧ នាក់ ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • លោក សំ សមអុល អនុប្រធានការិយាល័យ យុវជន និងកីឡាស្រុកកោះកុង ចូលរួមប្រជុំ ជាមួយមាតាបិតាសិស្ស ស្តីពីការធ្វើបច្ចុប្បន្នភាពឡើងវិញ ពីតួនាទីភារកិច្ច របស់ក្រុមប្រឹក្សាកុមារ សហគមន៍ ស្របតាមបច្ចេកទេស ក្នុងការដឹកនាំ និងគ្រប់គ្រង របស់នាយក នៅសាលាបឋមសិក្សាកោះស្រឡៅ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២០ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ”ទីក្រុងស្អាតៈ ទីក្រុងដែលមានវិថីម្ហូមអាហារស្អាត”

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានប្រគល់អាវកាក និងអំពូលពិលក្រហម ជូនដល់កំលាំងប្រជាការពារភូមិថ្មស ដើម្បីមានភាពងាយស្រួលបំពេញការងារពេលយប់ ក្នុងការរក្សាភូមិឃុំ មានសុវត្ថិភាព និងការចូលរួមពីលោក អិក កួន មេឃុំថ្មស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើប នឹងសម្រាលឈ្មោះ ឆេង ខន អាយុ៣២ ឆ្នាំរស់នៅភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង បច្ចុប្បន្នកំពុងសម្រាក នៅមណ្ឌលសុខភាពអណ្ដូងទឹក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះពិនិត្យ ការចាក់ដីធ្វើផ្លូវ ជាប់របងប្រៃសនីយ៍ ឃុំស្រែអំបិល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម លោក កេត បូណា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមធ្វើបទឧទ្ទេសនាម ស្តីអំពីការចិញ្ចឹមមាន់ ការផ្តល់វ៉ាក់សាំង ការព្យាបាល និងបច្ចេកទេសដាំដំណាំដល់កសិករនៅការិយាល័យអង្គការមត៌តក ស្រុកស្រែអំបិល ដែលមានកសិករអ្នកចូលរួមសរុប ២៤ នាក់ ស្រី ២០នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោក សុខ ភិរម្យ និងលោក ជា ប៊ុនធឿន អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារ ធ្វើការប្រមូលសំរាម នៅចំណុចដីខ្មៅ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យ លើរថយន្តនិងម៉ូតូ បើកបរល្មើសច្បាប់ លើផ្លូវជាតិ៤៨។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោកស្រី លិ ឡាំង មេឃុំស្តីទី ឃុំកោះកាពិ ស្រុកកោះកុង បានដឹកនាំកម្លាំងចុះសំអាតបរិស្ថាន នៅបរិវេន ភូមិកោះស្រឡៅ ឃុំកោះកាពិ សមាសភាពចូលរួមមាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបអ្នកចូលរួម ចំនួន២៦នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំ កិច្ចប្រជុំ ស្តីពីការសិក្សាគម្រោងអគ្គិសនីធ្យូងថ្ម នៅភូមិថ្មស ឃុំថ្មស ដោយមានការចូលរួម លោកមេឃុំ ជំទប់ តំណាងក្រុមហ៊ុន មេភូមិ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី១ អាណត្តិទី៣ របស់រដ្ឋបាលស្រុកថ្មបាំង ក្រោមអធិបតីភាព លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020