រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព័ត៌មានថ្នាក់ក្រុង-ស្រុក

លោកនាយរងទទួលបន្ទុករួម ខណ្ឌរដ្ឋបាលជលផល បានបើកកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងវិស័យជលផល

លោកនាយរងទទួលបន្ទុករួម ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងវិស័យជលផល នៅខណ្ឌរដ្ឋបាលជលផលកោះកុង

ពិធីចែកអំណោយ ដល់គ្រួសារក្រីក្រ នៅវត្តត្រពាំងរូង ឃុំត្រពាំងរូង ចំនួន ៣២០ គ្រួសារ

ក្រុមការងារអង្គការជប៉ុន-អាស៊ីណេតវើក រួមសហការ ជាមួយក្រុមប្រឹក្សាឃុំត្រពាំងរូង និងលោកមេភូមិ លោកមេប៉ុស្តិ៍ និងប្រជាការពារឃុំ បានរៀបចំពិធីចែកអំណោយ ដល់គ្រួសារក្រីក្រ នៅវត្តត្រពាំងរូង ឃុំត្រពាំងរូង ចំនួន ៣២០ គ្រួសារ អំណោយទាំងនោះរួមមានសម្លៀកបំពាក់ និងក្រម៉ា

កម្លាំងអធិការក្រុង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ៣ សង្កាត់ បានល្បាតតាមភូមិសាស្ត្រងាយរងគ្រោះក្នុងមូលដ្ឋាន និងទូទាំងក្រុងខេមរភូមិន្ទ ដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ

កម្លាំងអធិការក្រុង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ៣ សង្កាត់ បានល្បាតតាមភូមិសាស្ត្រងាយរងគ្រោះក្នុងមូលដ្ឋាន និងទូទាំងក្រុងខេមរភូមិន្ទ ដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ព្រមទាំងជួបសួរសុខទុកប្រជាពលរដ្ឋតាមខ្នងផ្ទះអំពី...

អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំ ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅបន្ដ

អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំ ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅបន្ដ ដឹកនាំប្រជុំដោយ លោក វរសេនីយ៍ទោ ហេង លាង អធិការក្រុង និងជាប្រធានអង្គប្រជុំ លោក អធិការរងគ្រប់ផែន និង សមាសភាពចូលរួម លោក នាយផ្នែក នាយរងផ្នែក លោក នាយប៉...

លោកអភិបាលស្រុកបូទុមសាគរ អញ្ជើញចុះត្រួតពិនិត្យផ្លូវចូលវត្តចម្លងគោ តាមការស្នើសុំ របស់ព្រះចៅអធិការវត្តចម្លងគោ ដែលសុំធ្វើផ្លូវចូលវត្ត

ក្រោយពីចប់ ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិ ចម្លងគោរួចមក លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ អញ្ជើញចុះត្រួតពិនិត្យផ្លូវចូលវត្តចម្លងគោ តាមការស្នើសុំ របស់ព្រះចៅអធិការវត្តចម្លងគោ ដែលសុំធ្វើផ្លូវចូលវត្ត ដែលមើលពីទុក្ខលំបាក របស់បងប្អួនប្រជ...

រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំ ស្តីពីការពង្រឹងវត្តមាន និងរបៀបរបបការងារ

រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំ ស្តីពីការពង្រឹងវត្តមាន និងរបៀបរបបការងារ ក្រោមអធិបតីភាពលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង សមាសភាពចូលរួមមាន នាយករដ្ឋបាលស្រុក និងមន្រ្តីចំណុះសាលាស្រុក ចំនួន ១២ នាក់ ស្រី ០៣ នាក់

ពិធីសែនក្រុងពាលី ដើម្បីសាងសង់អគារការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក បានអញ្ជើញ ក្នុងពិធីសែនក្រុងពាលី ដើម្បីសាងសង់អគារការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកមណ្ឌលសីមា នៅក្នុងបរិវេណសាលាស្រុកមណ្ឌលសីមា

លោកអភិបាលក្រុងខេមរភូមិន្ទ បានជួបសំណេះសំណាល និងសំដែងការគួរសម ពីលោក ម៉ើ តាល់ នាយកសាខាធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank)

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានជួបសំណេះសំណាល និងសំដែងការគួរសម ពីលោក ម៉ើ តាល់ នាយកសាខាធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) សាខាខេត្តកោះកុង ដែលទើបបើកដំណើរការសេវាធនាគារ ក្នុងទឹកដីខេត្តកោះកុងលោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្...

លោកអភិបាលស្រុកបូទុមសាគរ អញ្ជើញសំណេះសំណាល ជាមួយអាជីវករលក់ដូរ ក្នុងផ្សារថ្មស ស្ថិតក្នុង ភូមិថ្មស ឃុំថ្មស

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ អមដំណើដោយ លោក ក្រូច បូរីសីហា អភិបាលរងស្រុក បានអញ្ជើញចុះសំណេះសំណាល ជាមួយអាជីវករលក់ដូរ ក្នុងផ្សារថ្មស ស្ថិតក្នុង ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ

វេទិកាសាធារណៈថ្នាក់ជាតិ ស្ដីពីសេវាសាធារណៈ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅស្រុកមណ្ឌលសីមា

ឯកឧត្ដម អាន ជាលី អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតី ក្នុងវេទិការសាធារណៈថ្នាក់ជាតិ ស្ដីពីសេវាសាធារណៈ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ រប...