រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះកាពិ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងលោកមេភូមិកោះស្រឡៅ ចុះពិនិត្យតាមដានប្រជាពលរដ្ឋចេញ-ចូល ក្នុងមូលដ្ឋាន ។

ស្រុកកោះកុង ៖ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលឃុំកោះកាពិ ដឹកនាំដោយ លោក ស្រី លិ ឡាំង ជំទប់ទី១ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងលោកមេភូមិកោះស្រឡៅ ចុះពីនិត្យតាមដានការចេញ-ចូល របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានធ្វើការណែនាំអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ដូចជាការកាត់បន្ថយការជួបជុំគ្ន្នា ហើយបើមានបងប្អូនមកពីក្រៅខេត្ត ឬមកពីក្រៅប្រទេសសូមឱ្យពួកគាត់នៅដាច់ដោយលែកពីក្រុមគ្រួសាររយៈពេល១៤ ថ្ងៃ សិន ។

ប្រភព៖ សន សេង

អត្ថបទទាក់ទង