រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព័ត៌មានថ្នាក់ក្រុង-ស្រុក

កិច្ចប្រជុំកំលាំង ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈ

នៅអធិការដ្ឋាននគរបាលស្រុកថ្មបាំង បានរៀបចំកិច្វប្រជុំកំលាំង ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈដោយមានការចូលរួមពីលោកអធិការរង លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៦ឃុំ ក្រោមការដឹកនាំលោកវរៈសេនីយ៍ឯក ស៊ឹម វ៉ារី អធិការស្រុកថ្មបាំង៕

រដ្ឋបាលឃុំឬស្សីជ្រុំ បានបើកកិច្ចប្រជុំពីអនាមយ័បរិស្ថាន

រដ្ឋបាលឃុំឬស្សីជ្រុំ បានបើកកិច្ចប្រជុំពីអនាមយ័បរិស្ថាន សម្រាប់ទីប្រជុំជន នៅសាលាឃុំឬស្សីជ្រុំក្រោមអធិបតីភាព លោក ពេជ្រ​ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង និងលោក ផង់ សុផាន់ណា មេឃុំឬស្សីជ្រុំ និងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋអាជីវករផងដែរ។

គណៈបញ្ជាការឯកភាពស្រុក នៃរដ្ឋបាលស្រុកថ្មបាំង បានបើកកិច្ចប្រជុំប្រចាំខែសីហា

គណៈបញ្ជាការឯកភាពស្រុក នៃរដ្ឋបាលស្រុកថ្មបាំង បានបើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង។

បើកវគ្គផ្សព្វផ្សាយសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការរៀបចំវេទិកាក្រុមប្រឹក្សា និងពិគ្រោះយោបល់ និងការរៀបចំកិច្ចប្រជុំ

រដ្ឋបាលស្រុកបូទុមសាគរ បានសហការ ជាមួយក្រុមការងារថ្នាក់ខេត្ត បើកវគ្គផ្សព្វផ្សាយសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការរៀបចំវេទិកាក្រុមប្រឹក្សា និងពិគ្រោះយោបល់ និងការរៀបចំកិច្ចប្រជុំ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឆ្នាំ២០១៩

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០១៩ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ប្រធានបទរួមមាន៖ ១....

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ

លោក ទូ សាវុធ អភិបាល នៃគណៈបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការចូលរួមអភិបាលរង និងសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ​

រដ្ឋបាលស្រុកគិរីសាគរ បានបេីកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ​ ក្រោមអធីបតីភាពលោក​ ឃឹម​ ច័ន្ទឌី​ អភិបាល នៃគណៈអភិបាលស្រុក នឹងមានការអញ្ជេីញចូលរួមពីលោក​ ណឹម​ ភិរម្យ​ អភិបាលរងស្រុក​ លោក​ស្រី​ អ៊ុន​ មករា​ អភិបាលរងស្រុក​ លោកអធិការរង​ លោកមេប...

ក្រុមការងារចុះពិនិត្យសំណង់សាងសង់ សំយ៉ាបផ្ទះ ប៉ះពាល់ដីចំណីផ្លូវ

លោក​ ឈឹម ចិន​ អភិបាលរង​ នៃគណៈអភិបាល​ ក្រុងខេមរភូមិន្ទ បានដឹកនាំ ក្រុមការងារចុះពិនិត្យ ប៉ះពាល់ដីចំណីផ្លូវ នៅចំណុច ខាងកើតផ្សារដងទង់ក្នុងភូមិ៣ សង្កាត់ដងទង់។ ម្ចាស់សំណង់យល់ព្រមសហការ ដោយកាត់ចំណែកលើសចូលផ្លូវចេញវិញឱ្យស្មើជួរតំរង់ខាងក្រោយ បង្គោលភ្លើង​ដោយក...

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ពិភាក្សាការរក្សាសន្តិសុខសណ្ដាប់ធ្លាប់សាធារណៈ នៅក្នុងមូលដ្ឋាន

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ពិភាក្សាការរក្សាសន្តិសុខសណ្ដាប់ធ្លាប់សាធារណៈ នៅក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា ខេត្តកោះកុង

ក្រុមប្រឹក្សាស្រុកថ្មបាំង បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣

ក្រុមប្រឹក្សាស្រុកថ្មបាំង បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ ដើម្បីអនុម័តសេចក្តីសម្រចបង្កើតក្រុមការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលខាងមុខ នៅសាលាស្រុកថ្មបាំង ក្រោមអធិបតីភាព លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក។