ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោក ណឹម ភិរម្យ អភិបាលរង នៃគណ:អភិបាលស្រុក តំណាងដ៏ខ្ពង់ខ្ពស់លោកអភិបាលស្រុក បានចូលរួមទិវាបុណ្យសមុទ្រពិភពលោក ក្នុងគោលបំណងដេីម្បីរក្សាធនធានធម្មជាតិបាតសមុទ្រ និងថែរក្សាអនាម័យបរិស្ថាន ដែលប្រារព្ធធ្វេីនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការចូលរួមពី រដ្ឋបាលជលផល កងកម្លាំងប្រដាប់អាវុធ មេឃុំ មេភូមិកោះស្តេច ប្រធានសហគមន៍នេសាទសម្រស់កោះស្តេច អង្គការ FFI លោកគ្រូ និងសិស្សានុសិស្ស។