រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព័ត៌មានថ្នាក់ក្រុង-ស្រុក

ប៉ុស្តិ៍រដ្ឋបាលឃុំ បានចុះផ្សព្វផ្សាយសៀវភៅធំស្ដីពីការរួមគ្នាបង្ការទប់ស្កាត់អំពើហិង្សា ទាក់ទងនឹងយេនឌ័រ និងគ្រឿងញៀន និងបានផ្សព្វផ្សាយអំពីភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ ចំណុច។

ប៉ុស្តិ៍រដ្ឋបាលឃុំជីខក្រោម ជីខលើ ដងពែង និងជ្រោយស្វាយ ស្រុកស្រែអំបិល បានចុះផ្សព្វផ្សាយសៀវភៅធំស្ដីពីការរួមគ្នាបង្ការទប់ស្កាត់អំពើហិង្សា ទាក់ទងនឹងយេនឌ័រ និងគ្រឿងញៀន និងបានផ្សព្វផ្សាយអំពីភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ ចំណុច។

ក្រុមការងារថ្នាក់ស្រុក ចុះត្រួតពិនិត្យទីតាំងព្រំដី របស់ លោក វង្ស ភក្តី ដែលបានឈូសឆាយ នៅចំណុច កំពង់អំបិល ភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

លោក កែវ នីបូរ៉ា អភិបាលរង នៃគណៈអភិបាល ស្រុកបូទុមសាគរ បានដឹកនាំ ក្រុមការងារថ្នាក់ស្រុក ចុះត្រួតពិនិត្យទីតាំងព្រំដី របស់ លោក វង្ស ភក្តី ដែលបានឈូសឆាយ នៅចំណុច កំពង់អំបិល ភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានបញ្ចប់សព្វគ្រប់។

ផ្សព្វផ្សាយសៀវភៅផ្ទាំងធំ ដល់សិស្សានុសិស្សរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់ នៃគ្រឿងញៀន

កំលាំប៉ុស្តិ៍រដ្ឋបាលឃុំជំនាប់ ស្រុកថ្មបាំងបានចុះផ្សព្វផ្សាយសៀវភៅផ្ទាំងធំ ដល់សិស្សានុសិស្សរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់ នៃគ្រឿងញៀននៅសាលាបឋមសិក្សាឃុំជំនាប់ មានសិស្សចូលរួមចំនួន ៣០ នាក់ ស្រី ១៥ នាក់។

គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូនដល់គ្រួសារទីទ័លក្រ និងគ្រួសារពិការ

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ រួមជាមួយ លោក លោកស្រី អភិបាលរងក្រុង អនុប្រធាន សមាជិក សមាជិកា អនុសាខា អាជ្ញាធរក្រុង សង្កាត់ ភូមិ ព្រមទាំងក្រុមការងារយុវជន ស.ស.យ.ក ក្រុងខេមរភូ...

កិច្ចប្រជុំពិភាក្សា ដើម្បីត្រួតពិនិត្យទិន្នន័យដីលើការស្នើរសូមឃ្វៀលកាត់ចេញពីអនុក្រឹត្យលេខ ៨០ ស្តីពីដែនជម្រកសត្វព្រៃតាតៃ

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុង ខេមរភូមិន្ទ និងលោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង និងតំណាងមន្ទីរបរិស្ថានខេត្តកោះកុង ព្រមទាំងចៅសង្កាត់ មេភូមិ ព្រមសមាសភាពពាក់ព័ន្ធ បានប្រជុំពិភាក្សា ដើម្បីត្រួត...

ពិធីពិសារអាហារសាមគ្គីបុណ្យរ៉យ៉ាហាជី(បុណ្យប្រពៃណីបងប្អូនខ្មែរកាន់សាសនាមូស្លីម)នៅចំណុចវង់កាថាក់ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោកស្រី ស្រី ពិនសោភា អភិបាលរងស្រុក បានអញ្ជើញរួម ពិធីពិសារអាហារសាមគ្គីបុណ្យរ៉យ៉ាហាជី(បុណ្យប្រពៃណីបងប្អូនខ្មែរកាន់សាសនាមូស្លីម)នៅចំណុចវង់កាថាក់ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង។ ថ្ងៃអង្គារ ១៣ កើត ខែស្រា...

លោកស្រី មេឃុំពាមក្រសោប និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពាមក្រសោប បានចែកអង្គរ និងថវិកាជូនដល់កម្លាំងប្រជាការពារ

លោកស្រី នាង គុន មេឃុំពាមក្រសោប និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពាមក្រសោប បានចែកអង្គរ និងថវិកាជូនដល់កម្លាំងប្រជាការពារឃុំពាមក្រសោប ចំនួន ២៧ នាក់ ម្នាក់ ៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម និងថវិកា ២០,០០០ រៀល។ ថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ...

កិច្ចប្រជុំ ជាមួយមន្ត្រី ដើម្បីពង្រឹងលើកិច្ចការរដ្ឋបាល របស់រដ្ឋបាលស្រុកថ្មបាំង

លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុក ថ្មបាំង បានដឹកនាំកិច្ចប្រជុំ ជាមួយមន្ត្រី ដើម្បីពង្រឹងលើកិច្ចការរដ្ឋបាល។ ថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ August 13, 2019

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល បាននាំយកអំណោយចុះចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០៥ គ្រួសារ

លោកស្រី ទួត ហាទីម៉ា អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល បាននាំយកអំណោយចុះចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០៥ គ្រួសារ នៅភូមិតាបែន ឃុំជីខក្រោម។ ថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែស...

កិច្ចប្រជុំត្រួតពិនិត្យបញ្ជីវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា តាមអង្គភាព ការិយាល័យជុំវិញស្រុកគិរីសាគរ

នៅសាលប្រជុំសាលាស្រុកគិរីសាគរ បានប្រជុំត្រួតពិនិត្យបញ្ជីវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា តាមអង្គភាព ការិយាល័យជុំវិញស្រុក ក្រោមអធិបតីភាព លោក ភួង វិទូ អគ្គាធិការរង ក្រសួងមុខងារសាធារណៈ។ ថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធ...