រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហុង ប្រុស នាយករដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកំណត់តំបន់កាត់ឆ្វៀលដីចេញពីតំបន់ការពារ តំបន់អភិរក្ស គំរបព្រៃឆ្នាំ២០០២ និងតំបន់សហគមន៍ នៅឃុំទាំង ៦ នៃស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២:០០ នាទីរសៀល លោក ហុង ប្រុស នាយករដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកំណត់តំបន់កាត់ឆ្វៀលដីចេញពីតំបន់ការពារ តំបន់អភិរក្ស គំរបព្រៃឆ្នាំ២០០២ និងតំបន់សហគមន៍ នៅឃុំទាំង ៦ នៃស្រុកស្រែអំបិល ដោយមានការចូលរួមពីមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ លោកមេឃុំគ្រប់ឃុំ និងមេភូមិគ្រប់ភូមិ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព: ប៊ួ សុភា


អត្ថបទទាក់ទង