ព្រឹត្តិការណ៍


  • លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ រវាងសាលារៀន និងអាណាព្យាបាលសិស្ស(ថ្នាក់ទី៧) ដើម្បីស្វែងរកគន្លឹះជួយសិស្សរៀនឲ្យចេះ លទ្ធផលសម្រេចបានត្រូវរៀនពេញមួយថ្ងៃ(មួយថ្ងៃរៀន៨ម៉ោង) នៅវិទ្យាល័យកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • ក្រោមការចាត់តាំងពីលោកអភិបាល នៃគណៈអភិបាលស្រុក លោក ទួន ឪទី នាយករងរដ្ឋបាល បានដឹកនាំក្រុមការងារ ដែលមានសមាសភាពភូមិ ឃុំ និងមន្រី នៃការិយាល័យភូមិបាលស្រុក ចុះពិនិ្យ និងហាមឃាត់សំណង់ផ្ទះរឹងមាំពុំមានច្បាប់ របស់ឈ្មោះ ឡៅ អានី ស្ថិតនៅភូមិកោះស្តេច( ក្រោយកោះ) ឃុំកោះស្តេច ស្រុកគិរីសាគរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • រដ្ឋបាលឃុំកោះស្ដេច ស្រុុកគិរីសាគរ បានរៀបចំកិច្ចប្រជុំ គ.ក.ន.ក និងប្រជុំក្រុមប្រឹក្សាឃុំប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ដឹកនាំដោយលោក សុខ ចេង ប្រធានក្រុមប្រឹក្សាឃុំកោះស្តេច មានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិ៍កោះស្ដេច លោកស្មៀនឃុំ លោកមេភូមិទាំងបី នាយិកាសាលាឋម តំណាងគ្រូមត្តេយ្យ នឹងលោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច ក្រោយពីប្រជុំចប់បានប្រកាសទទួលស្គាល់ លោក យ៉ាង ចន្នី មេភូមិពាមកាយ ជំនួស លោក តាំង ចក់ ដែលបានទទួលមរណៈភាព។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា អមដំណើរដោយ លោក ចេង មុនីរិទ្ធ អភិបាលរងស្រុក ចុះជួបសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងពិភាក្សា លើកគម្រោងសាងសង់ផ្លូវបេតុអាមេ នៅចំណុចភូមិ២០០០ និងចំណុចផ្លូវព្រះវិហារកូរ៉េ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្ម ស្ដីពីការពិនិត្យផែនការលទ្ធកម្មសាធារណៈសម្រាប់ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាល ដើម្បីពិនិត្យសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ និងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងទទួលបន្ទុកការងារការិយាល័យច្រកចេញចូលតែមួយ បានដឹកនាំក្រុមការងារចុះពិនិត្យ ទីកន្លែងស្នើសុំបើកថ្នាក់មត្តេយឯកជនមួយកន្លែង របស់ លោក ជឹម ម៉ុន ដែលមានទីតាំង នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាល ក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចម្រុះសហការជាមួយ មន្ត្រីគយ តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីររ៉ែ និងថាមពល នឹងកម្លាំងចរាចរណ៍ នៃស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថក្រុង ចុះត្រួតពិនិត្យរថយន្តដឹកដី រថយន្តដឹកទំនិញធុនធ្ងន់ ដែលនៅតែបន្តដឹកទំនិញលើសទម្ងន់កំណត់ ជាពិសេសការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ ១៩

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    01/03/2020
  • សកម្មភាពការងារដែលបន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំ ថ្ងៃសៅរ៍ ៧ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ របស់មន្ទីរសាធាការ និងដឹកជញ្ជូនខេត្តកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    01/03/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    01/03/2020