ព្រឹត្តិការណ៍


  • លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី មេបញ្ជាការរងតំបន់ប្រតិបត្តិការរងកោះកុង ជាប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្ត បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារ ប្រគល់ជូនដល់គ្រួសារ នៃសពលោក អៀប ឈួន (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

    , ,
    ហេង គីមឆន
    18/12/2023
  • លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមកិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវ៉ាក់តម្លៃផលិតផលកសិកម្ម តាមប្រព័ន្ធអនឡាញ(Zoom Meeting)

    , ,
    ហេង គីមឆន
    18/12/2023
  • ការងារចុះសិក្សាផលិតផលត្រសក់ផ្អែម របស់មន្ទីរពាណិជ្ជកម្មខេត្តកោះកុង

    , ,
    មន្ទីរពាណិជ្ជកម្ម
    18/12/2023
  • លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការលទ្ធកម្មស្រុកបូទុមសាគ បានដឹកនាំ ក្រុមការងារលទ្ធកម្មស្រុក និងអាជ្ញាធរភូមិឃុំនៃរដ្ឋបាលឃុំអណ្តូងទឹក ចុះពិនិត្យមើលដំណើរការសាងសង់ផ្លូវបេតុងអាមេ ១ខ្សែដែលមានវែង៦២០ម តភ្ជាប់ពីផ្លូវបេតុងអាមេដែលមានស្រាប់ចំណុចភូមិដូង ឆ្ពោះទៅភូមិជីមាល ដោយប្រើប្រាស់មូលនិធិ អភិវឌ្ឍស្រុកសម្រាប់ឆ្នាំ២០២៣ ដែលស្ថិតនៅភូមិអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/12/2023
  • លោក ឈេង​ សុវណ្ណ​ដា​ អភិបាលស្តីទី​ ខេត្តកោះកុង បានអញ្ជេីញជាគណៈអធិបតី ក្នុងពិធីចែក​វិញ្ញាបនបត្រ​ អក្សរភ្លេង​ និងតន្រ្តី​មូលដ្ឋាន​ របស់​សិស្សានុសិស្ស​ នៃ​វិទ្យាល័យ​ប៉ាក់ខ្លង​ វិទ្យាល័យ​ ហ៊ុន សែន ចាំយាម​ និងសាលា​ខេមរសាមគ្គី

    , ,
    ហេង គីមឆន
    18/12/2023
  • រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន CAMKO MOTOR COMPANY LTD. (HYUNDAI) ខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ៤០០,០០០រៀល ដើម្បីចូលរួមរៀបចំព្រឹត្តិការណ៍លើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តកោះកុង និងអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣)

    , ,
    ហេង គីមឆន
    18/12/2023
  • លោក ហុង ប្រុស អភិបាលស្រុកស្ដីទី បាននាំក្រុមការងារ ចុះសិក្សាស្រាវជ្រាវសាវតាដីធ្លីដែលស្នើសូមចុះបញ្ជីដី និងធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ០១កន្លែងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    18/12/2023
  • លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំ និងទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានសហការជាមួយជំនួយការភូមិបាក់រនាស់ ចុះសួរសុខទុក្ខគ្រួសារក្រីក្រដែលមានជីវភាពខ្វះខាត ឈ្មោះលោកយាយ ហុង លិន អាយុ៨៦ឆ្នាំ ដែលមានទីលំនៅស្ថិតក្នុងភូមិបាក់រនាស់ ឃុំតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/12/2023
  • លោក សាង ស៊ីណេត អភិបាលរងទទួលបន្ទុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំអណ្ដូងទឹក មេភូមិជីមាល និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិជីមាល បានបើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំងស្នើសុំឈូសឆាយនិងចាក់ដីធ្វើផ្លូវគ្រួសក្រហមនិងដាក់លូភ្លោះទំហំ២x២មលើផ្លូវចាស់ដែលមានស្រាប់ របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិជីមាល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/12/2023
  • នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ឯក មាស សាលាស់ មេបញ្ជាការរងខេត្តកោះកុង បានដឹកនាំគោរពទង់ជាតិ ដែលមាននាយទាហាន នាយទាហានរង

    , ,
    ហេង គីមឆន
    18/12/2023
  • រដ្ឋបាលឃុំភ្ញីមាសបានចូលរួមបុណ្យសពឈ្មោះ ឈៀ ដាវីត ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិភ្ញីមាស ឃុំភ្ញីមាស  ដែលបានទទួលមរណៈភាព ថ្ងៃទី ១៧/១២/២០២៣ វេលាម៉ោង ១៩:១៥នាទី ស្លាប់ដោយសារ (ជំងឺទឹកនោមប្រៃ )

    , ,
    រដ្ឋបាលស្រុកគិរីសាគរ
    18/12/2023
  • ប៉ុស្ដិ៍នគរបាលរដ្ឋបាលឬស្សីជ្រុំ បានចុះសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូនៅមុខសាលាបឋមសិក្សាឬស្សីជ្រុំ

    , ,
    រដ្ឋបាលស្រុកថ្មបាំង
    18/12/2023