លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី មេបញ្ជាការរងតំបន់ប្រតិបត្តិការរងកោះកុង ជាប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្តតំណាងលោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំ ក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរ សង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណកម្មាធិការស អ កស្រុក កោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម :
១/ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តជាប្រធានកិត្តិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។
៣/លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ប្រធានគណកម្មាធិការស អ កខេត្តកោះកុង បានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ស្មេី ៤៥គីឡូគ្រាមទឹកត្រី ១កេស ទឹកស៊ីអុីវ ១កេស និងមី១កេសតូច។
-ប្រគល់ជូនដល់គ្រួសារ នៃសព
លោក អៀប ឈួន (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៨,៣០នាទី។
ថ្ងៃចន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ December 18, 2023




