រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

មន្ត្រីឧទ្យានុរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយថង់ប្លាស្ទិក ដែលស្ថិតក្នុងភូមិភ្នំស្រឡៅ និងភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដឹកដោយលោក សន កក្កដា បានសហការជាមួយអាជ្ញាធរឃុំជ្រោយស្វាយ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្លាស្ទិកក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ" ស្ថិតក្នុងភូមិភ្នំស្រឡៅ និងភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សសរុបចំនួន ១២០នាក់ (ស្រី ៦៥នាក់) ។ ហើយនេះជាកន្លែងដែលបណ្តាញសង្គម TikTok បានបង្ហោះកន្លងមក ឥឡូវមន្ទីរបរិស្ថានបានណែនាំមន្រ្តីអោយសហការជាមួយអាជ្ញាធរឃុំជ្រោយស្វាយ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទាំងអស់គ្នាដែលបានចូលរួមក្នុងយុទ្ធនាការនេះ ដើររើសថង់ប្លាស្ទិក តាមដងផ្លូវ និងមាត់ព្រែក ភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ។

Related Posts