/ / /

ជនបង្គាលព័ត៌មាន ឃុំជ្រោយប្រស់ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់ និងការរៀបចំព័ត៌មានវិទ្យាក្នុងបណ្តាញសង្គម

ឃុំជ្រោយប្រស់៖ ព្រឹកថ្ងៃ អង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមការចាត់តាំងរបស់មេឃុំជ្រោយប្រស់ លោក សូសុខឡេង ជំនួយការហិរញ្ញវត្ថុ លោក ជិនអាយុទ្ធី ជំនួយការរដ្ឋបាលឃុំ ជាជនបង្គោលព័ត៌មានវិទ្យាឃុំជ្រោយប្រស់ បានចូលវគ្គបណ្តុះបណ្តាល  ស្តីពីការសរសេរ និងរៀបចំព័ត៌មានដល់ជនបង្គោលព័ត៌មានវិទ្យា  រដ្ឋបាលឃុំទាំង០៤ នៃស្រុកកោះកុង បានស្វែងយល់អំពីយន្តការ និងប្រព័ន្ធព័ត៌មានវិទ្យារបស់រដ្ឋបាលខេត្ត ក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យា នៃរដ្ឋបាលស្រុកកោះកុង នឹងរៀបចំវគ្គបណ្តុះបណ្តាល អំពីការប្រើប្រាស់ និងការចូលរួមរៀបចំព័ត៌មាននៅក្នុងបណ្តាញសង្គមនានារួមមាន គេហទំព័រ ហ្វេសប៊ុក និងតេលេក្រាម ជាដើមជូនដល់មន្រ្តីទទួលបន្ទុកព័ត៌មានវិទ្យារដ្ឋបាលឃុំ នៅសាលប្រជុំសាលាស្រុកកោះកុង ។

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    19/06/2024

    ការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាននៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» លើកទី៤ បានចំនួន ២សាលា នៅក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរបរិស្ថាន/
    19/02/2024

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ លើការប្រើប្រាស់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន សម្រាប់អនុវត្តមុខងារសំណល់រឹង-រាវ តាមទីប្រជុំជន

  • មន្ទីរបរិស្ថាន/
    09/02/2024

    មន្ត្រីឧទ្យានុរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយថង់ប្លាស្ទិក ដែលស្ថិតក្នុងភូមិភ្នំស្រឡៅ និងភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរទេសចរណ៍/
    05/11/2020

    វគ្គបណ្តុះបណ្តាល ស្តីពីបដិសណ្ឋារកិច្ចទេសចរណ៍ និងស្តង់ដាផ្ទះស្នាក់សហគមន៍

  • មន្ទីរពាណិជ្ជកម្ម/
    21/10/2020

    មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចែកសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីការលក់រាយប្រេងឥន្ធនៈ និងចុះពិនិត្យ នៅតាមស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈ ក្នុងស្រុកមណ្ឌលសីមា។

  • រដ្ឋបាល​ខេត្ត​កោះកុង/
    01/08/2019

    សាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី០១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា