រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
រដ្ឋបាលស្រុកស្រែអំបិល
លោកស្រី ជា រដ្ឋា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្រែអំបិល តំណាងលោកស្រី អ៊ុន មករា ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្រែអំបិល បានដឹកនាំសមាជិក ស.ស.យ.ក ស្រុក និងសមាជិក ស.ស.យ.ក ឃុំស្រែអំបិល ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក គួង ធួន សមាជិកក្រុមប្រឹក្សាឃុំស្រែអំបិល
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
28/04/2022
លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីការិយាល័យអង្គភាពជំនាញជុំវិញស្រុក នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
27/04/2022
លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បាននាំយកអំណោយរួមមាន អង្ករ ៥០គ.ក្រ មី០១កេស ត្រីខ១០កំប៉ុង ទឹកត្រី០១យួរ ម៉ាស០១ប្រអប់ ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ០២គ្រួសារ ស្ថិតនៅក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
26/04/2022
លោកស្រី ណុប ប៊ុនណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំប្រចាំខែមេសាឆ្នាំ២០២២
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
26/04/2022
ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង ជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង និងជាព្រះប្រធានក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង បាននាំយកអំណោយមួយចំនួន និងថវិកាចំនួន ៤០០,០០០រៀល ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្រ្តៃយ៏សមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បាននិមន្ត និងអញ្ជើញចូលរួមបង្សុកូល និងរំលែកទុក្ខជាមួយក្រុមក្រួសារនៃសពលោក គួង ធួន អាយុ ៥២ ឆ្នាំ ស្លាប់ដោយរោគាពាធ ត្រូវជាសមាជិកក្រុមប្រឹក្សាឃុំស្រែអំបិល នៅភូមិស្រែអំបិល
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
26/04/2022
លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
25/04/2022
លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារចុះទៅផ្អាកសកម្មភាពទីតាំងឈូកឆាយដើម្បីធ្វើស្រះចញ្ចឹមបង្គាមួយកន្លែងដែលមិនទាន់មានច្បាប់អនុញ្ញាត
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
22/04/2022
ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា,ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល,ព្រះចៅអធិការវត្តសិលារតនារាម (វត្តប្រាសាទអង្គរភ្នំខ្លុង) តំណាងព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង បាននាំយកទេយ្យទានមួយនួន និងថវិកា ៣៧០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្ត្រៃយ៏សមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងសប្បុរសជនឧបត្ថម្ភដល់លោកតាព្រឹទ្ធាចារ្យផងដែរ
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
22/04/2022
លោកស្រី ជា រដ្ឋា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកស្រែអំបិល បានចូលវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគាំពារសង្គមគោលបំណងយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមដើម្បីជាមូលដ្ឋានក្នុងការគាំទ្រគោលនយោបាយ និងអនុវត្តន៍កម្មវិធីគាំពារសង្គម រយ:ពេល០២ថ្ងៃ នៅខេត្តតាកែវ
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
21/04/2022
ថ្ងៃទី២០ខែមីនា ឆ្នាំ២០២២ លោក គឹម ប៊ុនយាន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកស្រែអំបិល និងបានចុះបើកប្រអប់សំបុត្របញ្ចេញមតិ និងបណ្តឹងតវ៉ាផ្សេងៗរបស់ប្រជាពលរដ្ឋ តាមគោលដៅឃុំទាំង៦ស្មើនឹង៨ប្រអប់ ស្ថិតក្នុងស្រុកស្រែអំបិល ។ ជាលទ្ធផលពុំទទួលបានលិខិតផ្សេងៗទេ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
20/04/2022
លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ បានបើកកិច្ចប្រជុំ រវាងកងកំលាំងប៉ុស្ដ៍ និងពូ បង ប្អូនដែលជាប្រជាការពារ រៀបចំការពារតាមគោលដៅ ៨ចំនុចក្នុងឃុំ និងបានឧបត្ថម្ភ តេអូ ជូនប្រជាការពារចំនួន១៦គ្រឿងព្រមទាំងថវិកាចំនួន ១លានរៀល
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
20/04/2022
ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា,ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល,ព្រះចៅអធិការវត្តសិលារតនារាម (វត្តប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះអនុប្រធានក្រុមការងារសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុងតំណាងព្រះធម្មានុរ័ក្ខបាល លី វិចិត្រ បាននិមន្តចុះសាកសួរសុខទុក្ខ លោកតាព្រឹទ្ធាចារ្យ សុខ បុង អាយុ ៨៩ ឆ្នាំ កំពុងសំរាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និងបាននាំយកទេយ្យទានមួយចំនួន និងថវិកា ១៤៥,០០០រៀល
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
20/04/2022
Posts pagination
ពីមុន
1
…
234
235
236
…
317
បន្ទាប់