រដ្ឋបាលស្រុកស្រែអំបិល


  • លោកស្រី អ៊ុន មករា អភិបាលរងស្រុកស្រែអំបិល និងលោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ដែលនឹងចុះធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមចំណុះ ដែលបានប្រព្រឹត្តឡើងនៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    05/05/2022
  • លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល បានចាត់លោក វ៉េន យ៉ុន សមាជិកក្រុមប្រឹក្សាស្រុក និងលោក ហុង អាំ សមាជិកក្រុមប្រឹក្សាស្រុក ចូលររួមកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំស្រែអំបិល នៅសាលាឃុំស្រែអំបិល។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    03/05/2022
  • លោក ប្រាក់ គា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងឯកឧត្តម បណ្ឌិត ជុក ជំនោរ ប្រធាននាយកដ្ឋានអភវិឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងការគ្រប់គ្រងសហគមន៍ និងវគ្គបណ្ដុះបណ្ដាលជំនាញចុងភៅ និងចម្អិនម្ហូបអាហារ សម្រាប់សហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    03/05/2022
  • លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញទទួលដំណើរលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ក្នុងដំណើរទស្សកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីតាំងវិទ្យាល័យស្រែអំបិល និងទីតាំងមុខផ្សារស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    03/05/2022
  • លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំងឈូសឆាយព្រៃមិនមានច្បាប់អនុញ្ញាត ០១កន្លែង ស្ថិតនៅចំណុចកំពង់ខ្លឹម ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ដែលបានសំអាតព្រៃធ្វើផ្លូវ ចំនួន ០១ខ្សែ  ដែលមានទទឹង ០៥ម៉ែត្រ បណ្តោយ ៥០០ម៉ែត្រ ចាប់ពីព្រំប្រទល់ដីក្រុមហ៊ុន មកដល់មាត់ស្ទឹង ត្រង់ចំណុចនិយាមកា  (362095-1252397, 362067-1252928) ហើយទីតាំងនេះស្ថិតក្នុងដីអនុក្រឹត្យលេខ ៣០ អនក្រ.បក តែជាប់គម្រោងរេដបូកខេត្ត។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    03/05/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    02/05/2022
  • លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយករណីវិវាទដីធ្លីដែលមានទីតាំងស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    02/05/2022
  • ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា,ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល បាននាំយកថវិកាចំនួន ៣០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្រ្តៃយ៏សមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ឧបត្ថម្ភក្នុងកម្មវិធីបុណ្យ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    30/04/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគម្រោង “សម្ព័ន្ធដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (Co-Save)

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    29/04/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយករណីវិវាទដីធ្លីរវាងឈ្មោះ លោក ទូច ស្រួយ និងឈ្មោះ លោក ឆាយ ប៊ុន ថា ( តំណាង ប្រជាពលរដ្ឋ១៩ គ្រួសារ ) ដែលមានទីតាំងស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    29/04/2022
  • រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    29/04/2022
  • សេចក្ដីជូនដំណឹង ស្ដីពីការចាត់វិធានការចំពោះម្ចាស់សត្វចិញ្ចឹម ដែលលែងសត្វចិញ្ចឹមនៅតាមទីសាធារណៈ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    28/04/2022