លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំងឈូសឆាយព្រៃមិនមានច្បាប់អនុញ្ញាត ០១កន្លែង ស្ថិតនៅចំណុចកំពង់ខ្លឹម ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ដែលបានសំអាតព្រៃធ្វើផ្លូវ ចំនួន ០១ខ្សែ ដែលមានទទឹង ០៥ម៉ែត្រ បណ្តោយ ៥០០ម៉ែត្រ ចាប់ពីព្រំប្រទល់ដីក្រុមហ៊ុន មកដល់មាត់ស្ទឹង ត្រង់ចំណុចនិយាមកា (362095-1252397, 362067-1252928) ហើយទីតាំងនេះស្ថិតក្នុងដីអនុក្រឹត្យលេខ ៣០ អនក្រ.បក តែជាប់គម្រោងរេដបូកខេត្ត។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!