រដ្ឋបាលស្រុកស្រែអំបិល


  • ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះព្រហ្មកេស ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជា ព្រះចៅអធិការវត្តសិលារតនារាម (ប្រាសាទអង្គរភ្នំខ្លុង) និងបាននាំថវិកាចំនួន ១២០,០០០រៀល ដែលជាអំណោយមូលនិធិឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្រ្តៃយ៏សមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត បានចុះសួរសុខទុក្ខ ភរិយារបស់លោក ចាន់ សុខឡេង ជាសមាជិកអនុសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ស្រុកស្រែអំបិល ដែលទើបតែសម្រាលបុត្រនៅមន្ទីរពេទ្យបង្អែកស្រុក

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    17/10/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់ឲ្យលោក តេង នាវ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ ចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ជូនដល់លោកមេឃុំ និងក្រុមចុះឈ្មោះបោះឆ្នោត រួមមានប្រធានក្រុមចុះឈ្មោះ ស្មៀនឃុំ និងជាអនុប្រធានក្រុមចុះឈ្មោះ និងការីកុំព្យូទ័រ នៅសាលាបឋមសិក្សាអង្គរភ្នំខ្លុង ស្ថិតនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    16/10/2022
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កម្លាំងប្រដាប់អាវុធស្រុកទាំងបីប្រភេទ ការិយាល័យអង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំស្រែអំបិល ក្រុមប្រឹក្សាឃុំបឹងព្រាវ ក្រុមប្រឹក្សាឃុំដងពែង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិជាតិកម្ពុជា ក្នុងស្រុកស្រែអំបិល បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    15/10/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ចន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដីដែលស្នើសុំចុះបញ្ជី ធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន០២កន្លែង ស្ថិតនៅភូមិចំបក់និងភូមិខ្សាច់ក្រហម ឃុំជីខក្រោម

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    14/10/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានចាត់ឲ្យលោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ ចុះអង្កេត តាមដានករណីសត្វគោ ជួបបញ្ហាជម្ងឺអុតក្តាម ស្ថិតនៅភូមិឈូក ឃុំជីខលើ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    14/10/2022
  • លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    14/10/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ចន្ទកញ្ញា អភិបាល នៃ គណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីចំនួន ០១កន្លែង ស្ថិតនៅភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    14/10/2022
  • លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក អញ្ជើញចូលរួមកម្មវិធីបុណ្យកឋិនទានសាមគ្គី នៅវត្តខ្សាច់ស ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    14/10/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ចន្ទកញ្ញា អភិបាល នៃ គណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី ចំនួន ០១កន្លែងស្ថិតនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    14/10/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក លោកស្រី សមាជិកក្រុមប្រឹក្សា មន្ត្រីរាជការសាលាស្រុក បានអញ្ជើញចូលរួមកម្មវិធីបុណ្យកឋិនទានសាមគ្គី នៅវត្តសិលារតនារាម (វត្តអង្គរភ្នំខ្លុង) ភូមិខ្លុង ឃុំស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    14/10/2022
  • លោកស្រី អ៊ុន មករា អភិបាលរងស្រុក  តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមប្រជុំពិភាក្សាស្តីពីការអភិវឌ្ឍន៍ទីផ្សារ និងផលិតផលទេសចរណ៍ តាមសហគមន៍នានា

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    14/10/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងទំនាស់១កន្លែងស្ថិតនៅចំណុចដីក្រហម ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/10/2022