/ / /

ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កម្លាំងប្រដាប់អាវុធស្រុកទាំងបីប្រភេទ ការិយាល័យអង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំស្រែអំបិល ក្រុមប្រឹក្សាឃុំបឹងព្រាវ ក្រុមប្រឹក្សាឃុំដងពែង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិជាតិកម្ពុជា ក្នុងស្រុកស្រែអំបិល បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ទិវាគម្រប់ខួប១០ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាព្រះរាជអគ្គពុទ្ធសាសនូបត្ថម្ភក៏ខ្មែរ និងជាព្រះរាជឧត្តមបិតា នៃពុទ្ធសាសនិកពិភពលោក។

ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កម្លាំងប្រដាប់អាវុធស្រុកទាំងបីប្រភេទ ការិយាល័យអង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំស្រែអំបិល ក្រុមប្រឹក្សាឃុំបឹងព្រាវ ក្រុមប្រឹក្សាឃុំដងពែង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិជាតិកម្ពុជា ក្នុងស្រុកស្រែអំបិល បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម របស់ព្រះអង្គ និងចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ប្រភពៈ វឿន រិទ្ធី

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    12/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីការសម្អាតបរិវនសាលាឃុំ និងបានដាំផ្កាលម្អបន្ថែម ដេីម្បីឱ្យបរិវេនសាលាឃុំមានសោភណ្ឌភាព អនាម័យ និងរបៀបរៀបរយ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/06/2026

    លោកស្រី ទូច ស៊ីថា អនុប្រធានការិយាល័យអប់រំ យុវជន និង កីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំទទួលបន្ទុកការងារអប់រំក្រៅប្រព័ន្ធ និងមន្ត្រីការិយាល័យអប់រំទទួលបន្ទុកការងារកុមារតូច និងបឋមសិក្សា ចូលរួមប្រជុំជាមួយនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ស្ដីពីការគ្រប់គ្រងការងារប្រព័ន្ធព័ត៌មាននិងគ្រប់គ្រងអប់រំក្រៅប្រព័ន្ធនិងបរិយាបន្ន

  • ហេង គីមឆន/
    12/06/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យ និងបើកប្រអប់ទទួលបណ្ដឹងនៅក្នុងពន្ធនាគារខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំទួលគគីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    12/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានទទួលកិច្ចស្វាគមន៍​ក្រុមការងារជន បង្គោល គណនេយ្យភាពសង្គម នៃរដ្ឋបាលខេត្តកោះកុង ចុះមកត្រួតពិនិត្យ គាំទ្របច្ចេកទេស និងបានទទួលផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs)

  • ហេង គីមឆន/
    12/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងពិធីផ្សព្វផ្សាយ”ស្តីពីយន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ធ្វើអាជីវកម្មខ្សាច់”