រដ្ឋបាលស្រុកស្រែអំបិល


  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់ឲ្យលោក តេង នាវ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សហការជាមួយលោកមេឃុំស្រែអំបិល ចុះវាស់ទីតាំងកសាងផ្លូវបេតុងអាមេប្រវែង ២១៧ម៉ែត្រ ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    20/10/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់ឲ្យលោក លាស់ ប៉ុលីវណ្ណ ប្រធានការិយាល័យ កសិកម្មធនធានធម្មជាតិនបរិស្ថាន លោក រុន សុវណ្ណឌី អនុប្រធានការិយាល័យ ដ.ន.ស.ភ និងមន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ចូលរួមសហការជាមូយក្រុមការងារនៃមន្ទីរបរិស្ថានខេត្ត អាជ្ញាធរភូមិ ឃុំ ចុះពិនិត្យទីតាំងដី ដើម្បីវាយតម្លៃហេតុប៉ះពាល់បរិស្ថាន លើសំណើសុំបូមខ្សាច់ចាក់បំពេញអាចម៍ដី របស់ប្រជាពលរដ្ឋឈ្មោះ ហេង សួរ ភេទប្រុស ដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    20/10/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីស្នើសុំចុះបញ្ជីធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ចំនួន ០១កន្លែង និងភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ចំនួន ០១កន្លែង ដែលដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    20/10/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា​ ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការសម្អាតអនាម័យបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ ៤៨ ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    19/10/2022
  • លោកស្រី​ ឡាយ ចាន់នាង ជំទប់ទី១ និងជាប្រធាន គ.ក.ន.ក ឃុំ តំណាងលោក ឈឹម ផាវ មេឃុំបឹងព្រាវ បានសម្របសម្រួលដោះស្រាយបញ្ហាទំនាស់ក្នុងគ្រួសារជូនប្រជាពលរដ្ឋមួយគូ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    19/10/2022
  • លោកស្រី ទាន់ តាំង សមាជិកក្រុមប្រឹក្សាឃុំបឹងព្រាវ តំណាងលោក ឈឹម ផាវ មេឃបឹងព្រាវ បានដឹកនាំក្រុមការងារ ចុះសម្ភាសគ្រួសារងាយរងហានិភ័យ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    19/10/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    19/10/2022
  • រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្ដល់សេវាឃុំ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    19/10/2022
  • ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះព្រហ្មកេស ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជា ព្រះចៅអធិការវត្តសិលារតនារាម និងបាននាំថវិកាចំនួន ២០០,០០០រៀល និងទេយ្យទានមួយចំនួន ដែលជាអំណោយមូលនិធិឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្រ្តៃយ៏សមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងសប្បុរសជន ប្រគល់ជូនអ្នកស្រី ណា ផល្លា

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    18/10/2022
  • លោក ណែត នី សមាជិកក្រុមប្រឹក្សាឃុំបឹងព្រាវ តំណាងលោក ឈឹម ផាវ មេឃុំបឹងព្រាវ បានដឹកនាំក្រុមការងារឃុំ អនុភូមិជ្រោយ និងប្រជាការពារ ចុះពិនិត្យ និងនាំយកគ្រឿងចក្រចាក់អាចម៍ដី ចំនួន ១១៥ឡាន ដែលមានការជួយឧបត្ថមពីលោក គុយ វុទ្ធី និងលោក គុយ វុទ្ទា ដើម្បីចាក់បំពេញផ្លូវដែលរងការខូចខាត ប្រវែង ០៨គឺឡូម៉ែត្រ នៅក្នុងភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    17/10/2022
  • លោក វរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២២ ផ្សព្វផ្សាយលិខិតបង្គាប់ការ កែសម្រួលសមាសភាពក្រុមការងារប្រតិកម្មរហ័ស និងលទ្ធផលបូកសរុបសវនកម្មក្នុងការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    17/10/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា​ ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយ និងចុះពិនិត្យជាក់ស្ដែងលើទីតាំងដីទំនាស់ ០១កន្លែង ស្ថិតនៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    17/10/2022