រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
រដ្ឋបាលស្រុកស្រែអំបិល
លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានចាត់ឲ្យលោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក ដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តតួនាទីភារកិច្ច ការគ្រប់គ្រង ការផ្ដល់សេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ក្នុងការិយាបរិច្ឆេទ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
26/10/2022
លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានចាត់ឲ្យលោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក ដឹកនាំសម្របសម្រួលដល់ក្រុមការងារ នៃរមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ក្នុងការត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជូនរដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង ០៦ នៃស្រុកស្រែអំបិល ដោយមាននការចូលរួមពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មន្ត្រីទទួលបន្ទុក និងស្មៀនឃុំទាំង ០៦ នៃស្រុក នៅសាលប្រជុំការិយាល័យច្រកចេញចូលតែមួយស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
26/10/2022
លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានចាត់ឲ្យលោក សៀង សុទ្ធមង្គល ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ចូលរួមអមដំណើរ ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យវាយតម្លៃសាលាបឋមសិក្សាអង្គរភ្នំខ្លុង ស្ថិតនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ដើម្បីដាក់ចូលប្រកួតប្រជែងអង្គភាពផ្ដល់សេវាគំរូនៅថ្នាក់ជាតិ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
26/10/2022
លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួរនាទី ភារកិច្ច សមត្ថកិច្ច នឹងសិទ្ធអំណាចរបស់ការិយាល័យប្រជាពលរដ្ធរាជធានី ខេត្ត នៅសាលាឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានសមាសភាពចូលរួមពីប្រធានការិយាល័យប្រជាពលរដ្ឋស្រុក ការិយាល័យច្រកចេញចូលតែមួយស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាពលរដ្ឋ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
26/10/2022
លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានអញ្ជើញអមដំណើរ ឯកឧត្តម សាបូ សូយ៉ាណូ រដ្ឋលេខាក្រសួងបរិស្ថាន នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចំនួន ៥២ គ្រួសារ នៅចំណុចព្រៃតាគង់ ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០kg មី ១កេស ត្រីខ ១យួរ ទឹកសុីអុីវ ១យួរ និងសាប៊ូ ១ដុំ។ ក្នុងនោះដែរ លោកអភិបាលស្ដីទីបាននាំយកអំណោយរបស់រដ្ឋបាលស្រុកប្រគល់ជូនរដ្ឋបាលឃុំដងពែងសម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មានអង្គរ ៨០គ.ក្រ មី៨កេស ទឹកត្រី ៨យួរ ទឹកស៊ីអ៊ីវ ៨យួរ និងត្រីខ ៨យួរ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
25/10/2022
លោក ប្រាក់ គា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមវគ្គគ្រប់គ្រងកម្រិត១ នៅសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
25/10/2022
លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
25/10/2022
លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីភាពកិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ។ដោយមានការចូលរួមពី លោក អ៊ូច ពន្លក ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត សមាសភាពចូលរួម លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ និងក្រុមប្រឹក្សាឃុំទាំងអស់ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាពលរដ្ឋ ស្ថិតនៅសាលាឃុំជ្រោយស្វាយ ដែលរៀបចំដោយការិយាល័យប្រជារដ្ឋខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
24/10/2022
លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ បានដឹកនាំក្រុមការងារឃុំ មេភូមិ សហគមន៍ និងយុវជន ចុះចាក់ដីលុបផ្លូវសំបុកមាន់តាមដងផ្លូវ ចាប់ពីចំនុចភូមិឈើនាង ដល់ភូមិនេសាទ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
24/10/2022
លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ លោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុក បានជូនពរក្មួយៗសិស្សានុសិស្សប្រឡងជាប់ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
24/10/2022
លោក ប្រាក់ គា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមវគ្គគ្រប់គ្រងកម្រិត១ ដែលរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
24/10/2022
លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកម្មវិធីបុណ្យកឋិនទានសាមគ្គី នៅវត្តគិរីវ័ន្ត ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
23/10/2022
Posts pagination
ពីមុន
1
…
207
208
209
…
317
បន្ទាប់