លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីភាពកិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ។ដោយមានការចូលរួមពី លោក អ៊ូច ពន្លក ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត សមាសភាពចូលរួម លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ និងក្រុមប្រឹក្សាឃុំទាំងអស់ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាពលរដ្ឋ ស្ថិតនៅសាលាឃុំជ្រោយស្វាយ ដែលរៀបចំដោយការិយាល័យប្រជារដ្ឋខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!