រដ្ឋបាលស្រុកស្រែអំបិល


  • គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ស្រុកស្រែអំបិល បានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ណុប ប៊ុនណារី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    28/11/2022
  • នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រគល់ ទទួលសម្លៀកបំពាក់ដល់កីឡាករ ក្នុងទូទាំងខេត្តទាំង ៨៤ក្រុម ដែលមកពីរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពនានាជុំវិញខេត្ត ព្រមទាំងកីឡាករមហាជន និងពិធីប្រគំរបស់ក្រុមភ្លេងកាយរឹទ្ធិខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលាខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    27/11/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងជាសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តកោះកុង និងលោកស្រី អ៊ុន មករា អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកស្រែអំបិល បានអញ្ជើញចូលរួមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារហ្គោឌិនស៊ីធីភ្នំពេញ រាជធានីភ្នំពេញ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    27/11/2022
  • នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលឃុំជីខលើ សហការសម្របសម្រួលដោយការិយាល័យអភិវឌ្ឍន៍សហគមន៍នៃមន្ទីរបរិស្ថានខេត្តកោះកុង តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង គាំទ្រឧបត្ថម្ភថវិកា ដោយអង្គការសកម្មភាពដៃគូរ សម្រាប់ការអភិវឌ្ឍន៍សហគមន៍(PIDA) បានរៀបចំការបោះឆ្នោតជ្រើសរើសគណកម្មាការសហគមន៍តំបន់ការពារធម្មជាតិជីខលើ ដែលគណៈកម្មាការចាស់បានផុតអាណត្តិ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    27/11/2022
  • លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    27/11/2022
  • លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានអញ្ជើញអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបណ្ដុំអាជីវកម្មឃ្មុំព្រៃធម្មជាតិ ដែលប្រព្រឹត្តទៅនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

    រដ្ឋបាលស្រុកស្រែអំបិល
    27/11/2022
  • លោក ជា ច័ន្ទកញ្ញា សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តកោះកុង អញ្ជើញចូលរួមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    27/11/2022
  • លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល អញ្ជើញអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបណ្ដុំអាជីវកម្មឃ្មុំព្រៃធម្មជាតិ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    27/11/2022
  • ព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា,ព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង,ព្រះចៅអធិការវត្តទព័ជាង និមន្តចូលរួមកម្មវិធីសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    26/11/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ស្ដីពីលទ្ធផលការងាររបស់ក្រុមការងារចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ លទ្ធផលការងារបង្ក្រាបល្បែងសុីសង និងលទ្ធផលការងារហត្ថពលកម្មបរទេស ចាប់ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    26/11/2022
  • នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកស្រែអំបិល ដោយមានការអញ្ជើញចូលរួមពីការិយាល័យជំនាញជុំវិញស្រុក នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    26/11/2022
  • នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះរកចំណុចនិយាមកាទីតាំងដីសម្រាប់គ្រោងធ្វើទីលានចាក់សំរាម ស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    25/11/2022