រដ្ឋបាលស្រុកស្រែអំបិល


  • លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមឯកសារសម្រាប់សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    05/12/2022
  • លោក អាង ទី មេឃុំជីខក្រោម បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម យន្ត ដឹក និងលោកជំទាវ ហេង ផាំង ប្រារព្ធពីធីសូត្រមន្តសែនក្រុងពាលីបញ្ចុះបឋមសីលា ដើម្បីសាងសង់បល្ល័ង្កសម្រាប់ទ្រព្រះពុទ្ធបដិមា (ព្រះពុទ្ធផ្ចាញ់មារ) ទម្ងន់ ៦០តោន នៅវត្តជលធីគិរីវ័ន ហៅវត្តអន់ឆ្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    02/12/2022
  • លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី អ្នកវាយតម្លៃបង្គោលថ្នាក់ខេត្ត «ស្តងដាបង្គន់សាធារណៈកម្ពុជា»នៃគម្រោង 2nd GMS TIIG No.3701-CAM នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    01/12/2022
  • ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះព្រហ្មកេស ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជា ព្រះចៅអធិការវត្តសិលារតនារាម (ប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះអនុប្រធានកិត្តិយសក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង បានចូលរួមបង្សុកូល និងរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកស្រី លី មាន អាយុ ៧៥ ឆ្នាំ ស្លាប់ជរាពាធ ត្រូវជាភរិយារបស់លោក គ្រួច ប្រាជ្ញ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    30/11/2022
  • នៅថ្ងែទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះត្រួតពិនិត្យលើប៉ុស្តិ៍រដ្ឋបាលចំនួន ០៥ មានប៉ុស្តិ៍រដ្ឋបាលបឹងព្រាវ ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល ប៉ុស្តិ៍រដ្ឋបាលដងពែង ប៉ុស្តិ៍រដ្ឋបាលជីខលើ និងប៉ុស្តិ៍រដ្ឋបាលជីខក្រោម ទាក់ទងការងារមួយចំនួនដែលចាំបាច់ និងបានផ្តល់នបទពិសោធន៍ការងារដែលខ្វះខាតផងដែរ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    30/11/2022
  • លោក អាង ទី មេឃុំជីខក្រោម បានដឹកនាំក្រុមការងារឃុំ សហការជាមួយប៉ុស្តិ៍សុខភាពជីខក្រោម លោកមេភូមិ អនុភូមិ នាំយកអំណោយរបស់រដ្ឋបាលឃុំ រួមមាន ទឹកសុទ្ធ ទឹកដោះគោឆៅ និងថវិកាចំនួន ២០០,០០០៛ ចុះសួរសុខទុក្ខស្រប្រជាពលរដ្ឋឈ្មោះ ក្រាញ់ វឿន ភេទស្រី អាយុ ៥៣ឆ្នាំ នៅភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលកំពុងមានជំងឺអាលាកស៊ីស្បែក។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    30/11/2022
  • រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងក្រុមប្រឹក្សាឃុំទាំង៦ នៃស្រុក ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    30/11/2022
  • រដ្ឋបាលឃុំជីខក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៥ ឆ្នាំទី ០១ របស់ក្រុមប្រឹក្សាឃុំជីខក្រោម ក្រោមអធិបតីភាពលោក អាង ទី មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំជីខក្រោម

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    30/11/2022
  • លោក​ ជា​ ច័ន្ទកញ្ញា​ អភិបាល​ នៃគណៈភិបាលស្រុកស្រែអំបិល​ អញ្ជេីញចូលរួមអមដំណើរ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចូលរួមរំលែកទុក្ខ និងបាននាំយកថវិកាមួយចំនួនចូលរួមបុណ្យសពលោកស្រី លី មាន ប្រជាភរិយារបស់លោក គ្រួច ប្រាជ្ញ អតីតប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅគេហដ្ឋានបុណ្យសព ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    30/11/2022
  • លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី យ៉ុម យូរី ប្រធានការិយាល័យច្រកចេញចូលតែមួយ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយពីការធ្វើប្រតិភូកម្មការគ្រប់គ្រង រៀបចំ និងចាត់ចែងព្រឹត្តិការណ៍ពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជាជូនមន្ទីរពាណិជ្ជកម្ម រាជធានីខេត្ត និងផ្សព្វផ្សាយពីកិច្ចការហាឡាលកម្ពុជា ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    30/11/2022
  • លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក​ ជា​ ច័ន្ទកញ្ញា​ អភិបាល​ នៃគណៈភិបាលស្រុកស្រែអំបិល​ អញ្ជេីញចូលរួមជាគណៈអធិបតីក្នុងវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកោះកុង​ អាណត្តិទី៣​ ឆ្នាំ២០២២​

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    29/11/2022
  • ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង មានសេចក្ដីសោកស្ដាយ អាឡោះអាល័យ និងក្រៀមក្រំ ជាទីបំផុត ចំពោះមរណភាព លោកស្រី លី មាន ត្រូវជាភរិយារបស់លោក គ្រួច ប្រាជ្ញ អតីតប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១១:២០ នាទីយប់ នាថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

    , , ,
    រដ្ឋបាលស្រុកស្រែអំបិល
    29/11/2022