រដ្ឋបាលស្រុកស្រែអំបិល


  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមប្រជុំជាមួយគណៈប្រតិភូអង្កេតស្រាវជ្រាវ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីពិភាក្សាស្ដីពីការចុះពិនិត្យវាស់វែងកំណត់អត្តសញ្ញាណដីទំនាស់ និងគូសប្លង់បង្ហាញទីតាំងដីទំនាស់ ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    07/12/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំលោក លោកស្រីប្រធាន និងមន្ត្រីពាក់ព័ន្ធ នៃការិយាល័យអង្គភាពនៃរដ្ឋបាលស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល និងស្មៀនឃុំទាំង៦ នៃស្រុក ចូលរួមសិក្ខាសាលាស្ដីពីនីតិវិធីរៀបចំ និងការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធី Zoom រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    07/12/2022
  • លោកវ.ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ គ្រឿងញៀន សណ្ដាប់ធ្នាប់សាធារណៈ និងនាយប៉ុស្តិ៍រនគរបាលរដ្ឋបាលទាំង០៦ ចូលរួមប្រជុំជាមួយគណៈប្រតិភូអធិការកិច្ចស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង ដឹកនាំដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង ស្ដីពីការធ្វើអធិការកិច្ច និងចុះពង្រឹងកិច្ចសហការក្នុងការអនុវត្តច្បាប់រវាងមន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល និងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំអធិការដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    05/12/2022
  • លោក អាង ទី មេឃុំជីខក្រោម បានអញ្ជើញចុះពិនិត្យដំណើរការគម្រោងសង់ផ្លូវបេតុង ០១ខ្សែ ចាប់ពីចំណុចនៅភូមិអន់ឆ្អើត-ខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេតកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    05/12/2022
  • ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង​ បានចុះធ្វេីអធិការកិច្ចនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល ដេីម្បីត្រួតពិនិត្យបញ្ជីបណ្ដឹង​ បញ្ជីឃាត់ខ្លួន និងណែនាំសំដៅពង្រឹងកិច្ចសហការក្នុងការអនុវត្តន៍ច្បាប់ រវាងមន្ត្រីនគបាលយុតិ្តធម៍ជាមួយស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង ដឹកនាំដោយ​លោក ឃុន ទឿន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង​។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    05/12/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់ឲ្យលោកស្រី យ៉ុម យូរី ប្រធានច្រកចេញចូលតែមួយ ដឹកនាំមន្ត្រីជួរក្រោយ សហការជាមួយអាជ្ញាធរភូមិឃុំ ចុះពិនិត្យទីតាំស្នរសុំធ្វើរច្បាប់អាជ្ញារប័ណ្ណដឹកអាចម៍ដីមួយកន្លែងរបស់ឈ្មោះ ហៃ ឃៀង ឋិតនៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    05/12/2022
  • លោករវសេនីយ៍ទោ ហួត លៀងទុយ អធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកអធិការ បានដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    05/12/2022
  • លោក កែវ សុខ មេឃុំស្រែអំបិល បានដឹកនាំក្រុមការងារឃុំ និងភូមិវាលជើង ចុះត្រួតពិនិត្យការស្តាប្រប្រឡាយចាស់ឡើងវិញភូមិវាលជើង ដែលមាន ប្រវ៉ែងបណ្តោយ ១០៥០ម៉ែត្រ×១ម៉ែត្រ នឹងដាក់លូកាត់ទទឹងផ្លូវបន្ថែម ងាយស្រួលដល់ប្រព័ន្ធបង្ហូរទឹករបស់បងប្អូនប្រជាពលរដ្ឋរដូវប្រាំងនឹងវស្សា។ តាមការស្នើរសុំរបស់ស្ត្រីឆ្នើមឃុំស្រែអំបិល នឹងមានការឧបត្ថម្ភរបស់ អង្ការម្លប់ព្រំវិហារធម៏ (MPC) ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    05/12/2022
  • ក្រុមការងារចុះឈ្មោះបោះឆ្នោតឃុំស្រែអំបិល បានប្រជុំបូកសរុបលទ្ធផល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ (លើកទី៣)។ លោកប្រធានអង្គប្រជុំ បានស្នើសុំលោក លោកស្រី មេភូមិគ្រប់ភូមិជួយផ្សព្វផ្សាយជម្រុញប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតអោយគ្រប់គ្នា (អ្នកគ្រប់អាយុ និងអ្នកមិនទានបានចុះឈ្មោះ) ស្រាវជា្រវអ្នកមានអត្តសញ្ញាណជិតផុតសុពលភាពដោយខ្វះរយះពេល៩០ថ្ងៃ ឲ្យទៅប្តូរថ្មី សម្រាប់អ្នកមិនទាន់មានអោយទៅធ្វើថ្មី។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    05/12/2022
  • នៅសាលាឃុំជីខលើ ក្រុមការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ បានប្រជុំពិភាក្សា និងជម្រុញធ្វើការត្រួតពិនិត្យអ្នកដែលមិនទាន់បានមកចុះឈ្មោះឲ្យមកធ្វើការចុះឈ្មោះឲ្យបានទាន់ពេលវេលា ពីព្រោះនៅសល់តែប្រាំមួយថ្ងៃទៀតតែប៉ុណ្ណោះ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    05/12/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់ឲ្យលោក អ៊ូ សុភី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ បានសហការជាមួយក្រសួងរ៉ែនិងថាមពល និងមន្ទីររ៉ែនិងថាមពលខេត្តកោះ ចុះពិនិត្យការបូមខ្សាច់ និងកំណត់បរិមាណចំនួនខ្យាច់ ដើម្បីបង់សួយសារករបស់ក្រុមហ៊ុន អុឹង ឃាង ឋិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    05/12/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការអនុវត្តគម្រោងសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ស្ថិតនៅចំណុចភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    05/12/2022