លោក ប្រាក់ គា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីក្នុងសម័យសង្គ្រាម នៅកម្ពុជា ដែលត្រូវបានរុករកឃើញនៅក្នុងទឹកដីខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកោះកុង។