រដ្ឋបាលស្រុកស្រែអំបិល


  • លោក គឹម ប៊ុនយាន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកស្រែអំបិល បានចុះបើកប្រអប់សំបុត្រតាមឃុំទាំង៦ ស្មើនឹង៨ប្រអប់ ជាលទ្ធផលទទួលបានលិខិតចំនួន១។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    23/01/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើផែនទីសហគមន៍នេសាទនៅឃុំបឹងព្រាវ និងឃុំដងពែង ដែលមានការស្នើសុំពីប្រជាសហគមន៍ចំនួន ៤ភូមិ ក្នុងគោលបំណងថែរក្សាការពារធនធានជលផល និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធ ដែលមានការសម្របសម្រួល និងគាំទ្រដោយអង្គការ WCS និងនាយកដ្ឋានជលផល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    23/01/2023
  • ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះព្រហ្មកេស ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជា ព្រះចៅអធិការវត្តសិលារតនារាម បានចុះសួរសុខទុក្ខអ្នកស្រី វង្ស ធារ៉ា អាយុ ៣០ឆ្នាំ ត្រូវជាសមាជិកសកម្មសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្តខេត្តកោះកុងដែលកំកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរព្យាបាលជម្ងឺ ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    20/01/2023
  • សេចក្ដីណែនាំលេខ ០០១/២៣ ស.ណ.ន របស់រដ្ឋបាលស្រុកស្រែអំបិល ស្ដីពីវិធានការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គិភ័យជាយថាហេតុនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម នៅទូទាំងស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    20/01/2023
  • ពិធីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ -៧ មករា ២០២៣) នៅស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    20/01/2023
  • លោក ហុង ប្រុស អភិបាលស្តីទី អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដីទំនាស់ ០១កន្លែង ស្ថិតនៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដីខេត្ត និងប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដីស្រុក មេឃុំជ្រោយស្វាយ ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    13/01/2023
  • លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានអញ្ជើញចូលរួមអមដំណើរ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ធ្វើទស្សនកិច្ចពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ-១៩ និងមានការចូលរួមពី គណៈប្រតិភូអមដំណើរ ឯកឧត្តម ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានការិយាល័យអង្គភាពជុំវិញស្រុក នាយកសាលា និងមេឃុំ នៅសាលាវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/01/2023
  • លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានអញ្ជើញចូលរួមអមដំណើរ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ធ្វើទស្សនកិច្ចពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ-១៩ និងមានការចូលរួមពី គណៈប្រតិភូអមដំណើរ ឯកឧត្តម ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានការិយាល័យអង្គភាពជុំវិញស្រុក នាយកសាលា និងមេឃុំ នៅសាលាវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/01/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសំរាម

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/01/2023
  • លោក ហុង ប្រុស អភិបាលស្តីទី បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយទំនាស់០១កន្លែង ស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ សាលប្រជុំសាលាស្រុកស្រែអំបិល ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/01/2023
  • លោក ហុង ប្រុស អភិបាលស្តីទី បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងស្នើសុំបោះបង្គោលព្រំប្រទល់ដីចំនួន០២គម្រោង របស់ក្រុមហ៊ុន.  អិន.ខេ.អេស ដងព្រែក ធូរីស ឯ.ក( N.K.S DORNG PRER TOURIST CO.,LTD.) ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំស្រែអំបិល ឃុំដងពែង ក្រោមអធិបតីភាព ឯកឧត្តម ខ្វៃ អាទិត្យ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន   បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ដ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/01/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើររបស់ប្រជាពលរដ្ឋស្នើសុំចុះបញ្ជីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលមានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីមន្ទីរ ការិយាល័យជំនាញពាក់ព័ន្ធ មេឃុំដងពែង និងមេភូមិព្រះអង្គកែវ ដែលប្រពឹត្តទៅនៅសាលប្រជុំសាលាខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/01/2023