/ / /

ពិធីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ -៧ មករា ២០២៣) នៅស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំពិធីអបអរសាទរ ខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ -៧ មករា ២០២៣) និងពិធីជួបជុំពិសារអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល និងមានការនិមន្តចូលរួមពី ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង  និងជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង, ព្រះព្រហ្មសីល ហ៊ួត សុវិន ព្រះរាជាគណ:ថ្នាក់កិត្តិយស គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអនុគណស្រុកស្រែអំបិល និងជាព្រះសត្តថេរោព្រះចៅអធិការវត្តមាគ៌ាគិរីស្រែអំបិល, ព្រះគ្រូបទុមវរគុណ ម៉ុក ចាន់រី ព្រះអនុគណគណៈធម្មយុតិកនិកាយស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តខ្សាច់ស, ព្រះសីលានុលក្ខណ៍ សន ស៊ីណាត ព្រះរាជាគណ:ថ្នាក់កិត្តិយស គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តគីរីវ័ន្ត, ព្រះឥន្ធសុវណ្ណោ សៃភួង សុលីម ព្រះវិន័យធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តសាលាម្នាង, ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៌ធរអនុគណស្រុស្រែអំបិល និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង និងព្រះថេរានុថេរៈ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ  លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកនិងឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទំាង៣ ប្រធាន អនុប្រធាន មន្រ្តីការិយាល័យអង្គភាពជំនាញជុំវិញស្រុក មេឃុំគ្រប់ឃុំ មេភូមិ អនុភូមិ សមាជិកភូមិ យុវជនសហភាពសហព័ន្ឋយុវជនកម្ពុជា  យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហមកម្ពុជា សមាគមសិស្សនិស្សិតបញ្ញវន្តកេ្មងវត្ត សមាគមរាជសីហ៍ គណៈអ៊ីម៉ាំស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន សហគ្រាស អាជីវករ និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនៅចំណុចជិតផ្ទះសំណាក់គ្រួសាររីករាយ ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព៖ តាក់ ធីដា

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ