ថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣
វេលាម៉ោង ០១:០០ នាទីរសៀល
- ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះព្រហ្មកេស ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជា ព្រះចៅអធិការវត្តសិលារតនារាម (ប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះប្រធានរដ្ឋបាលក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង តំណាងព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា,ព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង,ព្រះចៅអធិការវត្តទព័ជាង និងជាព្រះប្រធានកិត្តិយសក្រុមការងារសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង
- ព្រះគ្រូចរណាភិរក្ខ័កោសល ឈឿង ប៊ុនឆេន
- ព្រះគ្រូសរណញាណភទ្ទ័ មួន សុជា
- លោក នួន ឆេងគា អនុប្រធានអនុសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្តស្រុកស្រែអំបិល និងសមាជិក សមាជិកា បានចុះសួរសុខទុក្ខអ្នកស្រី វង្ស ធារ៉ា អាយុ ៣០ឆ្នាំ ត្រូវជាសមាជិកសកម្មសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្តខេត្តកោះកុងដែលកំកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរព្យាបាលជម្ងឺ ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និងបាននាំយកអំណោយមូលនិធិថវិកាចំនួន ១០០.០០០រៀល ឧបត្ថម្ភដល់អ្នកស្រី វង្ស ធារ៉ា ផងដែរ។
- ____
ប្រភព: ឡូ រដ្ឋា