រដ្ឋបាលស្រុកស្រែអំបិល


  • សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលស្រុកស្រែអំបិល សម្រាប់ឆ្នាំ២០២៣

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    03/02/2023
  • លោក ស៊ុន ឃៀម មេឃុំជីខលើ បានដឹកនាំក្រុមការងារឃុំ ចុះសួសុខទុក្ខ និងបានឧបត្ថម្ភថវិកាចំនួន១០០.០០០រៀល ដល់គ្រួសារក្រីក្រ និងជាគ្រួសារដែលមានកូនពិកាភ្នែកតាំងពីកំណើត ចំនួន ០១គ្រួសារ នៅក្នុងភូមិត្រពាំងកណ្តោល ឃុំជីខលើ ដែលមានឈ្មោះដូចខាងក្រោម:

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    02/02/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីផលប៉ះពាល់ និងការកំណត់ទំហំផ្លូវ ០១ខ្សែរ ចាប់ពីចំណុចផ្លូវបំបែកភូមិបឹងព្រាវ ឃុំបឹងព្រាវ ចូលទៅភូមិនេសាទ ឃុំជ្រោយស្វាយ ដោយមានការចូលរួមពីក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ការិយាល័យជំនាញ និងអាជ្ញាធរភូមិឃុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    02/02/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដីទំនាស់០១កន្លែងស្ថិតនៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅសាលាឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    01/02/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់លោក ប៊ួ សុភា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងមន្ត្រីទទួលបន្ទុក ០១រូប និងស្មៀនឃុំ ជំនួយការឃុំទាំង៦ នៃស្រុកស្រែអំបិល ចូលរួមវគ្គបណ្ដុះបណ្ដាលបន្ថែម ស្ដីពីការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងប្រព័ន្ធ SARMIS ដឹកនាំដោយ លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំតូច នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    01/02/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី ណុប ប៊ុនណារី ប្រធានគណៈកម្មាធិការ គ.ក.ស.ក ស្រុក បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងដំណើរការអប់រំឪពុកម្តាយ អាណាព្យាបាល ក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ឃុំ ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមពី ការិយាល័យអង្គភាពពាក់ព័ន្ធ ឃុំទាំង០៦ នាយសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ដែលប្រព្រឹត្តទៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយរដ្ឋបាលខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    01/02/2023
  • លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    01/02/2023
  • រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដែលដឹកនាំ លោក យ៉ង់ យុិន សមាជិកក្រុមប្រឹក្សាស្រុក តំណាង លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងក្រុមប្រឹក្សាឃុំ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    31/01/2023
  • លោក ស៊ុន ឃៀម មេឃុំជីខលើ បានចុះមើលសកម្មភាពការសាងសង់ផ្លូវក្រួសក្រហមចំនួន២ខ្សែរ មូលនិធិអភិវឌ្ឍន៍ឃុំឆ្នាំ២០២២ ក្នុងភូមិជីខ និងភូមិត្រពាំងកណ្តោល ឃុំជីខលើ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    31/01/2023
  • លោក ស៊ុន ឃៀម មេឃុំជីខលើ បានចុះមើលសកម្មភាពការសាងសង់ផ្លូវក្រួសក្រហមចំនួន២ខ្សែរ មូលនិធិអភិវឌ្ឍន៍ឃុំឆ្នាំ២០២២ ក្នុងភូមិជីខ និងភូមិត្រពាំងកណ្តោល ឃុំជីខលើ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    31/01/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ចន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអនុញ្ញឲ្យប្រជាពលរដ្ឋភូមិវាលត្បូង ឃុំស្រែអំបិល ចូលជួបសួរនាំអំពី ករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងលោកម៉េង ហួត ដែលដោះស្រាយមិនចប់ជាយូឆ្នាំមកហើយ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    31/01/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ចន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំ និងឱ្យម្ចាស់សំណង់ធ្វើកិច្ចសន្យាផ្អាកការសាងសង់សំណង់ជាបណ្តោះអាសន្នមួយកន្លែង នៅភូមិត្រពាំង ឃុំស្រែអំបិល ដែលកំពុងសុំច្បាប់អនុញ្ញា។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    31/01/2023