លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីផលប៉ះពាល់ និងការកំណត់ទំហំផ្លូវ ០១ខ្សែរ ចាប់ពីចំណុចផ្លូវបំបែកភូមិបឹងព្រាវ ឃុំបឹងព្រាវ ចូលទៅភូមិនេសាទ ឃុំជ្រោយស្វាយ ដោយមានការចូលរួមពីក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ការិយាល័យជំនាញ និងអាជ្ញាធរភូមិឃុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព៖ តាក់ ធីដា