រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
រដ្ឋបាលស្រុកស្រែអំបិល
ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះព្រហ្មកេស ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជា ព្រះចៅអធិការវត្តសិលារតនារាម (ប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះប្រធានរដ្ឋបាលក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង តំណាងព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា,ព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង បាននិមន្ត និងអញ្ញើញរួមបង្សុកូល និងរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកយាយ កាន់ មិត្រ អាយុ ៨៥ ឆ្នាំ ស្លាប់ដោយជរាពាធ ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និងបាននាំយកទេយ្យទានមួយចំនួន និងអំណោយមូលនិធិថវិកាចំនួន ២៤០.០០០រៀល
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
09/02/2023
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចវិលជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
09/02/2023
លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានចាត់មន្ត្រីជំនាញនៃការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងការិយាល័យច្រកចេញចូលតែមួយ សហការជាមួយអាជ្ញាធរភូមិឃុំ ចុះស្រង់ទិន្នន័យអំពីម្ចាស់អាជីវកម្មកម្សាន្ត មេការ និងនារីបម្រើការ ក្នុងវិស័យកម្សាន្ត ក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
09/02/2023
លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានចាត់ឲ្យលោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានចូលរួមសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង ដើម្បីចុះអង្កេតស្រាវជ្រាវ លើទីតាំងដីទំនាស់ ដែលឈ្មោះ ខុន សុជាតិ បានប្តឹងករណីហឹង្សាលើអចលនៈវត្ថុដល់របស់អ្នកដទៃ ប្រព្រឹត្តឡើងដោយឈ្មោះ អ៊ូច ប៊ុនធឿន បានបោះបង្គោលរបង និងវាយបង្គោលរបងរបស់ខ្លួន ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
09/02/2023
លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក តែង នាវ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ ចូលរួមកិច្ចគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
09/02/2023
លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានអញ្ជីញចូលរួមប្រជុំពិនិត្យពិភាក្សា ដើម្បីត្រៀមរៀបចំពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា នៅវត្តមុន្នីជីខលើ ក្នុងឃុំជីខលើ ដឹកនាំដោយលោក អ៊ូច ទូច មន្ទីធម្មការ និងសាសនាខេត្តកោះកុង និងមានការចូលរួមពីព្រះព្រហ្មសីល ហ៊ួត សុវិន ព្រះរាជាគណ:ថ្នាក់កិត្តិយស គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអនុគណស្រុកស្រែអំបិល ជាព្រះចៅអធិការវត្តមាគាគិរីស្រែអំបិល ព្រះគ្រូចៅអធិការវត្តមុន្នីជីខលើ លោកឧកញ៉ា ហេង ហ៊ុយ ម្ចាស់សទ្ធារ ដែលស្ថិតនៅវត្តជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
09/02/2023
លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក លី ច័ន្ទរាសី អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល មន្ត្រីទទួលបន្ទុក និងមេឃុំទាំង៦នៃស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីយន្ដការ និងតួនាទីភារកិច្ចរបស់មន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ដែលប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
08/02/2023
លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអនុញ្ញាតឲ្យប្រជាពលរដ្ឋក្រុម ៣៦គ្រួសារ ចំនួន២០នាក់ ស្រី ១២ នាក់ ដឹកនាំដោយឈ្មោះ ឡេង ទោម ភេទស្រី ចូលជួបដើម្បីសាកសួរអំពីបញ្ហាកន្ទុយដីរបស់ពួកគាត់ នៅចំណុចព្រៃពោង ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
06/02/2023
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល និងមន្ត្រី ០១រូប បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលប្រព្រឹត្តទៅនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
06/02/2023
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់ឲ្យលោក ង៉ែត ហុង មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន សហការជាមួយអាជ្ញាធរភូមិឃុំ ចុះពិនិត្យជាក់ស្តែងពីស្ថានភាពដំណាំ (ត្រសក់ សណ្តែកគួរ ឪឡឹក ត្រប់ ពោត ននោង ល្ពៅ ម្រះ ម្ទេស…) របស់ប្រជាពលរដ្ឋនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានសត្វល្អិតបំផ្លាញ ។ ក្នុងនោះដែរ លោក ង៉ែត ហុង ក៏បានណែនាំដល់ប្រជាកសិករ អំពីបច្ចេកទេសក្នុងការដាំដុះ វិធានការការពារដំណាំ និងវិធានការកំចាត់សត្វចង្រៃ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
06/02/2023
លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាករណីទំនាស់ដីធ្លី ០១កន្លែង ស្ថិតនៅភូមិបានទៀត ឃុំដងពែង ដោយមានការចូលរួមពីនាយករដ្ឋបាលសាលាស្រុក ការិយាល័យអង្គភាពជំនាញពាក់ព័ន្ធ មេឃុំដងពែង និងភាគីពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
06/02/2023
លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោកជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំលើបញ្ហាការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ផ្សារស្រែអំបិល ដោយមានការចូលរួមពីនាយករដ្ឋបាលសាលាស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក មេឃុំស្រែអំបិល ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល និងអ្នកយកផាស៊ីផ្សារស្រែអំបិល ដែលប្រព្រឹត្តនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
06/02/2023
Posts pagination
ពីមុន
1
…
188
189
190
…
317
បន្ទាប់