លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានចាត់ឲ្យលោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានចូលរួមសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង ដើម្បីចុះអង្កេតស្រាវជ្រាវ លើទីតាំងដីទំនាស់ ដែលឈ្មោះ ខុន សុជាតិ បានប្តឹងករណីហឹង្សាលើអចលនៈវត្ថុដល់របស់អ្នកដទៃ ប្រព្រឹត្តឡើងដោយឈ្មោះ អ៊ូច ប៊ុនធឿន បានបោះបង្គោលរបង និងវាយបង្គោលរបងរបស់ខ្លួន ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព៖ តាក់ ធីដា