រដ្ឋបាលស្រុកស្រែអំបិល


  • លោក លី ច័ន្ទរាសី អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក តេង នាវ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាទទួលបន្ទុក សមាជិកអចិន្ត្រៃយ៍គ.ក.ន.កជាស្ត្រី និងស្មៀនឃុំ នៃឃុំទាំង៦ ក្នុងស្រុក បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីសេចក្ដីណែនាំបច្ចេកទេសលើការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលឃុំ សង្កាត់ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    22/02/2023
  • លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញអមដំណើរលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយធនធានធម្មជាតិខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខដល់គ្រួសារនៃសពកុមារីឈ្មោះ រ៉ានូ សុវណ្ណរី ភេទស្រី អាយុ៧ឆ្នាំ ដែលស្លាប់ដោយសារលង់ទឹក និងបាននាំយកថវិកាចំនួន ១.០០០.០០០រៀល ឧបត្ថម្ភដល់គ្រួសារសព ស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    22/02/2023
  • លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានចាត់លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    22/02/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកសម្ភារមួយចំនួន និងថវិកា ៤០០.០០០រៀល ឧបត្ថម្ភជូនដល់គ្រួសារនៃសពកុមារីឈ្មោះ រ៉ានូ សុវណ្ណារី ភេទស្រី អាយុ៧ឆ្នាំ មូលហេតុលង់ទឹក ស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    22/02/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងសំណង់ ០១កន្លែងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    21/02/2023
  • លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ចន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកោះកុង អាណត្តិទី៣ លើកទី១ ។ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    21/02/2023
  • នៅសាលាស្រុកស្រែអំបិល បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកឧញ៉ា លឹម បុក ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្សខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ មេភូមិ តំណាងអង្គការសង្គមស៊ីវិល សមាគមន៍ គណៈអ៊ីម៉ាំ និងយុវជន ស.ស.យ.ក ស្រុក។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    20/02/2023
  • នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល លោកវ/ត្រី ហន រស្មី មេបញ្ជាការស្រុក បានដឹកនាំប្រជុំសប្តាហ៍ទី៣ ពាក់ព័ន្ធនិងការងារចាំបាច់មួយចំនួនក្នុងអង្គភាព និងលើកទិសដៅបន្តសប្តាហ៍ទី៤ សមាសភាពចូលរួមចំនួន ០៩ នាក់ នាយទាហាន០៨នាក់ នាយទាហានរង ០១ នាក់។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    20/02/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទ ០១កន្លែង ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលាឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    20/02/2023
  • លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    20/02/2023
  • ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះព្រហ្មកេស ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជា ព្រះចៅអធិការវត្តសិលារតនារាម បានរៀបចំកម្មវិធីសួរសុខទុក្ខបងប្អូនផ្នែកអនាម័យប្រមូលសំរាមក្នុងឃុំស្រែអំបិលចំនួន ៥គ្រួសារ និងបាននាំថវិកាចំនួន

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    19/02/2023
  • លោកស្រី អ៊ុន មករា អភិបាលរង តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណ:អភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ច របស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និងអនុក្រឹត្យស្ដីពីវិធាន និងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តម ឆាយ រតន: ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គារធិការ នៃអគ្គារធិការដ្ឋាន ក្រសួងសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រព្រឺត្តទៅនៅសណ្ឋាគារ និងរមណីដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    16/02/2023