ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា,ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល,ព្រះចៅអធិការវត្តសិលារតនារាម (វត្តប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះអនុប្រធានក្រុមការងារសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុងតំណាងព្រះធម្មានុរ័ក្ខបាល លី វិចិត្រ បាននាំយកទេយ្យទានមួយចំនួន និងថវិកាចំនួន ៨០,០០០រៀលដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្ត្រៃយ៏សមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងសប្បុរសជនឧបត្ថម្ភដល់លោកតា យាំង គឺ អាយុ ៦៣ ឆ្នាំ មានជីវភាពក្រីក្រ និងមានជំងឺប្រចាំកាយ រស់នៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!