រដ្ឋបាលស្រុកមណ្ឌលសីមា


  • , ,

    លោក ណយ ឡេង មេឃុំពាមក្រសោប ដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ដែលជាអំណោយក្រុម ការងារកាកបាទក្រហមកម្ពុជា ឃុំពាមក្រសោប ចុះចែកជូនដល់មនុស្សចាស់ជរា និងអ្នកជំងឺក្រក្រីជីវភាពខ្វះខាត ចំនួន៥គ្រួសារ នៅភូមិពាមក្រសោប២ ឃុំពាមក្រសោប

    រដ្ឋបាលស្រុកមណ្ឌលសីមា
    27/09/2025
  • , ,

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា មន្រ្តីក.ធ.ប ស្រុក និងមេឃុំប៉ាក់ខ្លង បានចុះពិនិត្យស្ថានភាពទឹកស្អុយចេញមកពីផ្ទះ លោក ជា លាងហេង មកលើផ្លូវជាតិ៤៨ , ទឹកហូរមកលើផ្លូវម្តុំផ្ទះរបស់ ពេញ បូរិទ្ធ និងការរៀបចំសម្អាតមុខលូ១កន្លែង ដែលស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    27/09/2025
  • , ,

    កិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

    រដ្ឋបាលស្រុកមណ្ឌលសីមា
    26/09/2025
  • , ,

    រដ្ឋបាលឃុំទួលគគីរ បានរៀបចំ ទិវាសម្អាតពិភពលោកលើកទី៨ (8th World Cleanup Day) ស្ថិតនៅភូមិតាចាត ឃុំទួល គគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលដឹកនាំដោយលោក ឡេក ស៊ុធន់ មេឃុំទួលគគីរ ដោយការចូលរួមពីសំណាក់ក្រុម ប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ជំនួយការភូមិ នគរបាលប៉ុស្តិ៍រដ្ឋបាលទួលគគីរ ប្រជាការពារភូមិ សហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាព និងគាំទ្រដល់ការអនុវត្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ រួមមាន៖ ភាពស្អាត បៃតង និងចីរភាពព្រមទាំងរួមចំណែកដល់យុទ្ធនាការ “ ផ្លូវជាតិស្អាត គ្មានសំណល់ប្លាស្ទិក ”

    រដ្ឋបាលស្រុកមណ្ឌលសីមា
    19/09/2025
  • , ,

    រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំ ទិវាសម្អាតពិភពលោកលើកទី៨ (8th World Cleanup Day) ដែលដឹកនាំដោយលោក ហាក់ ស៊ីម អភិបាលរងស្រុក និងមន្រ្តីសាលាស្រុក ស្រប តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភាព និងគាំទ្រដល់ការអនុវត្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ រួមមាន៖ ភាពស្អាត បៃតង និងចីរភាពព្រមទាំងរួមចំណែកដល់យុទ្ធនាការ “ ផ្លូវជាតិស្អាត គ្មានសំណល់ប្លាស្ទិក ”

    រដ្ឋបាលស្រុកមណ្ឌលសីមា
    19/09/2025
  • , ,

    លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានកិត្តយស ស.អ.ក ស្រុកមណ្ឌលសីមាអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ គ្រឿង ឧបភោគបរិភោគ និងថវិការបស់សមាគមនអតីតយុទ្ធជនកម្ពុជា ដែលដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធាន ស.អ.ក ខេត្ត កោះកុង ចែកជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុកមណ្ឌលសីមា ចំនួន២០គ្រួសារ នៅសាលាឃុំប៉ាក់ខ្លង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    19/09/2025
  • , ,

    លោក ណយ ឡេង មេឃុំពាមក្រសោប ដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងគណៈកម្មការសហគមន៍ និងមានការចូលរួមពីមន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ចូលរួមធ្វើទិវាសម្អាតពិភពលោកលើកទី៨ (8th World Cleanup Day) ស្របតាមយុទ្ធ សាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រដល់ការអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ នៅក្នុងឃុំពាមក្រសោប

    រដ្ឋបាលស្រុកមណ្ឌលសីមា
    19/09/2025
  • , ,

    លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ដោយមានការចូលរួមពីលោក គង់ ហួត មន្ត្រីបច្ចេកទេសសាលាខេត្តកោះកុង លោក អ៊ិន វិជ្ជា អនុប្រធានការិ.ផែនការ និងគាំទ្រឃុំសង្កាត់ស្រុក បានបើកការដេញថ្លៃលើគម្រោងសាង សង់ផ្លូវប៉េតុងអាមេ ចំនួន ៣ខ្សែ និងដាក់ស្លាកសញ្ញាគម្រោង០១កន្លែង នៅក្នុងឃុំប៉ាក់ខ្លង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    19/09/2025
  • , ,

    កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា

    រដ្ឋបាលស្រុកមណ្ឌលសីមា
    18/09/2025
  • , ,

    លោកស្រី ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ និងជាសមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក ឃុំទួលគគីរ បានសហការជាមួយអាជ្ញាធរភូមិទួលគគីរក្រោម ចុះសួរសុខទុក្ខស្រ្តីដែលមានជីវភាពគ្រួសារក្រីក្រ

    រដ្ឋបាលស្រុកមណ្ឌលសីមា
    17/09/2025
  • , ,

    លោក រាជ និមល ប្រធានការិយាល័យ និងមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានចូលរួមប្រជុំជាមួយគណៈកម្មការគ្រប់គ្រងអនុវិទ្យាល័យទៀ បាញ់តាចាត ដើម្បីជ្រើសរើសនាយកអនុវិទ្យាល័យទៀ បាញ់តាចាត

    រដ្ឋបាលស្រុកមណ្ឌលសីមា
    17/09/2025
  • , ,

    លោកស្រី ទូច ស៊ីថា អនុប្រធានការិយាល័យអប់រំ យុវជន និង កីឡាស្រុកមណ្ឌលសីមា បានចូលរួមសិក្ខាសាលាការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា (EFMS ) លើមុខងារគ្រប់គ្រងមូលនិធិសាលារៀនសាធារណៈ (SOF) និងមុខងារកម្ម វិធីទូរស័ព្ទដៃវៃឆ្លាត (Mobile App)

    រដ្ឋបាលស្រុកមណ្ឌលសីមា
    17/09/2025