/ / /

លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ដោយមានការចូលរួមពីលោក គង់ ហួត មន្ត្រីបច្ចេកទេសសាលាខេត្តកោះកុង លោក អ៊ិន វិជ្ជា អនុប្រធានការិ.ផែនការ និងគាំទ្រឃុំសង្កាត់ស្រុក បានបើកការដេញថ្លៃលើគម្រោងសាង សង់ផ្លូវប៉េតុងអាមេ ចំនួន ៣ខ្សែ និងដាក់ស្លាកសញ្ញាគម្រោង០១កន្លែង នៅក្នុងឃុំប៉ាក់ខ្លង

លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ដោយមានការចូលរួមពីលោក គង់ ហួត មន្ត្រីបច្ចេកទេសសាលាខេត្តកោះកុង លោក អ៊ិន វិជ្ជា អនុប្រធានការិ.ផែនការ និងគាំទ្រឃុំសង្កាត់ស្រុក គណៈកម្មាធិ ការលទ្ធកម្មឃុំ មេភូមិ និងតំណាងក្រុមហ៊ុនចំនួន៤ បានអញ្ជើញចូលរួម បើកការដេញថ្លៃលើគម្រោងសាង សង់ផ្លូវប៉េតុងអាមេ ចំនួន ៣ខ្សែ ដែលខ្សែទី១ មានប្រវែង ០,០៦៧គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ ម៉ែត្រ ខ្សែទី២ មានប្រវែង០,០៧៨គីឡូ ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ ម៉ែត្រ ស្ថិតក្នុងភូមិប៉ាក់ខ្លង១ និងខ្សែទី៣ មានប្រវែង០,៣៧០គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ ម៉ែត្រ និងលើកដីគ្រឹះក្រោម កម្រាស់០,២៥ម៉ែត្រ ស្ថិតក្នុងភូមិនាងកុក និងដាក់ស្លាកសញ្ញាគម្រោង០១កន្លែង ក្នុងតម្លៃប៉ាន់ស្មានចំនួន ៤០២,០៦៩,២៤១រៀល ជាគម្រោងថវិកាអភិវឌ្ឍន៍ឃុំឆ្នាំ២០២៥ ក្នុងនោះក្រុមហ៊ុន ទឹម រិនរតនៈ ទទួលបានសិទ្ធិក្នុងការសាងសង់ ក្នុងតម្លៃ ១៦៩,៤០០,០០០រៀល ។
នៅសាលាឃុំប៉ាក់ខ្លង
ថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥
វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធ និងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោកស្រី គ្រីសោភ័ណ ប្រធានកិត្តិយសនិងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា រៀបចំប្រារព្ធពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញជា អធិបតី ដឹកនាំកិច្ចប្រជុំការងារចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ ដឹកនាំមន្ត្រីជំនាញក្រោមឱវាទ បានចុះពិនិត្យមើលស្ថានភាពការងារដាំដុះដំណាំរបស់កសិករ មានទីតាំងស្ថិតនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម បានចុះតាមដានត្រួតពិនិត្យដេប៉ូលក់ជី ថ្នាំកសិកម្ម ចំនួន ០២ដេប៉ូ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង