លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញជា អធិបតី ដឹកនាំកិច្ចប្រជុំការងារចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលមានរបៀបវារៈដូចខាងក្រោម ៖
១.ផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនុក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្តុំ
២.បញ្ហានៅតាមគោលដៅបង្រ្កាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)
៣.បញ្ហាផ្សេងៗ
ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦
វេលាម៉ោង ០២ : ០០ នាទីរសៀល








