លោកស្រី ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ និងជាសមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក ឃុំ បានសហការជាមួយអាជ្ញាធរភូមិទួលគគីរក្រោម ចុះសួរសុខទុក្ខស្រ្តីដែលមានជីវភាពគ្រួសារក្រីក្រឈ្មោះ អឹម ចិន អាយុ ៤៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិទួលគគីរក្រោម ដែលកំពុងតែសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ដែលស្ថិតនៅភូមិទួលគគីរក្រោម នៃឃុំទួលគគីរ ដោយបានជូននូវថវិកាផ្ទាល់ខ្លួន ចំនួន ៥០.០០០រៀល ផងដែរ ។
ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥
វេលាម៉ោង ១៥៖៣០នាទីរសៀល

