ហេង គីមឆន


  • លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ ក្រុមការងារទទួលបន្ទុកសុខភាពសាខា សហការជាមួយក្រុមការងារ ទទួលបន្ទុកគ្រប់គ្រងគ្រួសាររស់នៅជាមួយមេរោគអេដស៍បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារជាជន ពិការ និងរស់នៅជាមួយមេរោគអេដស៍ចំនួន ១នាក់ ស្នាក់នៅបន្ទប់ជួល ជាមួយកូន៣នាក់ ស្រី២នាក់ ក្នុងភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង។

    , ,
    ហេង គីមឆន
    27/05/2020
  • លោក អ៊ូច​ ទូច​ ប្រធានមន្ទីរធម្មការ​ និងសាសនាខេត្តកោះកុង​ បានដឹកនាំកិច្ចប្រជុំដាក់ផែនការសម្រាប់អនុវត្ត បន្ទាប់ពីលោកប្រធានបានចូលរួមកិច្ចប្រជុំរបស់សាលាខេត្ត ស្តីពីការត្រៀមការបុកគ្រឹះសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ​ ដែលនឹងត្រូវបុកគ្រឹះនៅថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ២០២០​ ខាងមុខនេះ។

    , ,
    ហេង គីមឆន
    27/05/2020
  • លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាលាខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ លោក អ៊ុក ចន្ថា សមាជិកគណៈកម្មការ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន។

    , ,
    ហេង គីមឆន
    27/05/2020
  • លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

    , ,
    ហេង គីមឆន
    27/05/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    , ,
    ហេង គីមឆន
    27/05/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    ហេង គីមឆន
    26/05/2020
  • កិច្ចប្រជុំត្រៀមរៀបចំកម្មវិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយនយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង។

    , ,
    ហេង គីមឆន
    26/05/2020
  • លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរកវិធីសាស្ត្រដោះស្រាយបញ្ហាដីធ្លី ស្ថិតនៅភូមិព្រែកស្វាយ​ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលមានសមាសភាពចូលរួមពី រដ្ឋបាលក្រុង និងមន្ទីរបរិស្ថានខេត្តកោះកុង។

    , ,
    ហេង គីមឆន
    26/05/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ឆាយ វុធ មេឃុំជីខលើ ស្រុកស្រែអំបិល ដែលបានទទួលមរណកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ។

    , ,
    ហេង គីមឆន
    26/05/2020
  • នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១ រូប ចូលរួមកិច្ចប្រជុំរៀបចំលក្ខន្តិកៈសហគមន៍នេសាទព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ដោយមានការចូលរួមពី លោក សួស សំអុល ក្រុមប្រឹក្សាឃុំដងពែង លោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៏សហគមន៏នេសាទ និងមន្រ្តី ០១រូប លោក មុំ សុខា បុគ្គលិកអង្គការសមាគមន៏អភិរក្សសត្វព្រៃ(WCS) និងគណៈកម្មការសហគមន៏នេសាទព្រះអង្គកែវ។ អ្នកចូលរួមសរុបចំនួន ១៥ នាក់ ស្រី ០៤ នាក់។

    , ,
    ហេង គីមឆន
    26/05/2020
  • កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារខែឧសភា និង ដាក់ចេញទឹសដៅការងារខែ មិថុនា ឆ្នាំ២០២០

    , ,
    ហេង គីមឆន
    26/05/2020
  • លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក សឹង លី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាននិងលោក ង៉ែត ហុង មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន បានចុះជាមួយអង្គការ Save the Children និងអង្គការ iDE ដើម្បីបង្ហាញសម្ភារៈបច្ចេកទេសដំណាំត្រសក់ទ្រើងនៃគម្រោងស្ទៀរ (STEER) នៅភូមិវាលត្បូង មានអ្នកសរុប ១៧ នាក់ ស្រី 0៧ នាក់ និងភូមិវាលជើងមានអ្នកចូលសរុប ១៩ នាក់ ស្រី ០៥ នាក់ ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    ហេង គីមឆន
    26/05/2020