រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ហេង គីមឆន

ក្រសួងទេសចរណ៍ ជូនដំណឹងពីការគ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ តាមប្រព័ន្ធ Telegram BOT ក្នុងដំណាក់កាលជំងឺកូវីដ១៩។ ដោយអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ក្រសួងទេសចរណ៍សម្រេចឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចុះឈ្មោះ និងបញ្ចូលទិន្នន័យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានប្រវត្តិធ្លាប់ប្រើប្រាស់នូវសេវាកម្មរបស់ខ្លួនតាមប្រព័ន្ធ Telegram BOT ក្នុងដំណាក់កាលជំងឺកូវីដ១៩នេះ។ មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ដែលធ្វើប្រតិបត្តិការជាប្រភេទសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងគ្រប់សមាគមឧស្សាហកម្មទេសចរណ៍សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមទេសចរណ៍ ត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាពផងដែរ។

ក្រសួងទេសចរណ៍ ជូនដំណឹងពីការគ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ តាមប្រព័ន្ធ Telegram BOT ក្នុងដំណាក់កាលជំងឺកូវីដ១៩។ ដោយអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ក្រសួងទេសចរណ៍សម្រេចឱ្យ...

លោក ទូ សាវុធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានទទួលស្វាគមន៍លោកស្រី អាលីហ្សាប៉ែត ភីល ប្រធានអង្គការសង្គ្រោះកុមារ (Save the Children) សម្តែងការគួរសម និងពិភាក្សាការងារ ដែលបានរៀបចំឡើងនៅសាលាខេត្តកោះកុង។

លោក ទូ សាវុធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានទទួលស្វាគមន៍លោកស្រី អាលីហ្សាប៉ែត ភីល ប្រធានអង្គការសង្គ្រោះកុមារ (Save the Children) សម្តែងការគួរសម និងពិភាក្សាការងារ ដែលបានរៀបចំឡើងនៅសាលាខេត្តកោះកុង។ កិច្ចប្រជុំនេះមានការចូលរួមពី លោក អ៊ុក សុតា នា...

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ក្រុមប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ សរុបចំនួន ០៨គ្រួសារ រស់នៅសង្កាត់ដងទង់ ៤គ្រួសារ សង្កាត់ស្មាច់មានជ័យ ១គ្រួសារ សង្កាត់ស្ទឹងវែង ១គ្រួសារ ក្រុងខេមរភូមិន្ទ​ និងឃុំកោះស្តេច ស្រុកគិរីសាគរ ចំនួន ៣គ្រួសារ ក្នុងខេត្តកោះកុង ។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ក្រុមប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ សរុបចំនួន ០៨គ្រួសារ រស់នៅសង្កាត់ដងទង់ ៤គ្រួសា...

លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពេញអង្គ លើកទី១ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺអេដស៍ តាមរយៈកម្មវិធី Video BlueJeans

លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពេញអង្គ លើកទី១ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺអេដស៍ តាមរយៈកម្មវិធី Video BlueJeans ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី ...

លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម របស់រដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកកិច្ចប្រជុំដេញថ្លៃ ១-គ្រឿងសង្ហារឹម ២-សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជូនសាលាខេត្តកោះកុង សម្រាប់ឆ្នាំ២០២០។

លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម របស់រដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកកិច្ចប្រជុំដេញថ្លៃ ១-គ្រឿងសង្ហារឹម ២-សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជូនសាលាខេត្តកោះកុង សម្រាប់ឆ្នាំ២០២០។

មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។ប្រភព : មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង

ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។ប្រភព : មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង

មន្រ្តីមន្ទីរទេសចរណ៍ខេត្តកោះកុង បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្តល់ឡាបិល “វិធានសុវត្ថិភាពទេសចរណ៍” តាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ក្នុងក្រុងខេមរភូមិន្ទ។

មន្រ្តីមន្ទីរទេសចរណ៍ខេត្តកោះកុង បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្តល់ឡាបិល “វិធានសុវត្ថិភាពទេសចរណ៍” តាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ក្នុងក្រុងខេមរភូមិន្ទ។

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង

លោកស្រី ឡាយ ច័ន្ទនាង ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកស្រែអំបិល តំណាងឲ្យរដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនទឹកសុទ្ឋ ឃ្លែរេ និង ក្លៀហ្សូន ដែលបានឧបត្តម្ភទឹកសុទ្ឋដបជ្រុង ៥០ ឡូ និង ៣៥០ ml ចំនួន២០យួរ ដល់រដ្ឋបាលសាលាស្រុកស្រែអំបិល។

លោកស្រី ឡាយ ច័ន្ទនាង ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកស្រែអំបិល តំណាងឲ្យរដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនទឹកសុទ្ឋ ឃ្លែរេ និង ក្លៀហ្សូន ដែលបានឧបត្តម្ភទឹកសុទ្ឋដបជ្រុង ៥០ ឡូ និង ៣៥០ ml ចំនួន២០យួរ...