រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានទទួលស្វាគមន៍លោកស្រី អាលីហ្សាប៉ែត ភីល ប្រធានអង្គការសង្គ្រោះកុមារ (Save the Children) សម្តែងការគួរសម និងពិភាក្សាការងារ ដែលបានរៀបចំឡើងនៅសាលាខេត្តកោះកុង។

លោក ទូ សាវុធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានទទួលស្វាគមន៍លោកស្រី អាលីហ្សាប៉ែត ភីល ប្រធានអង្គការសង្គ្រោះកុមារ (Save the Children) សម្តែងការគួរសម និងពិភាក្សាការងារ ដែលបានរៀបចំឡើងនៅសាលាខេត្តកោះកុង។ កិច្ចប្រជុំនេះមានការចូលរួមពី លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត លោក សេង ដ៉ារ៉ា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក ហោ ធូ ប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈ លោក គង់ ហួត ប្រធានការិយាល័យកសាងសតម្ថភាព និងលោក រស់ ជីវិន ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់។

សូមជម្រាបថា អង្គការសង្គ្រោះកុមារ មានបេសកកម្មទាក់ទងទៅនឹងកម្មវិធីគាំពារនិងអភិវឌ្ឍន៍កុមារតូច ការអប់រំមូលដ្ឋាន សិទ្ធិកុមារ ការការពារកុមារ សុខភាព និងអាហារូបត្ថម្ភ ភាពក្រីក្ររបស់កុមារ និងការកាត់បន្ថយគ្រោះមហន្តរាយ ដែលមានគោលដៅយុទ្ធសាស្រ្តចំនួន ៦ រួមមាន៖
១. បង្កើតឱ្យមានភ័ស្តុតាងសម្រាប់កម្មវិធីបញ្ចូលគ្នាចំពោះកុមារ ០ ដល់ ៣ឆ្នាំ ប្រកបដោយប្រសិទ្ធិភាព និងជម្រុញការវិនិយោគរបស់រដ្ឋាភិបាលឆ្ពោះទៅរកការគាំពារនិងអភិវឌ្ឍកុមារតូច (ECCD)។
២. សាលាបឋមសិក្សា និងមត្តេយ្យ នៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ដែលមិនត្រូវបានគេចាប់អារម្មណ៍ បានបង្កើនការអប់រំ បរិយាបន្ន និងជួយដល់គុណភាពរៀនសម្រាប់កុមារគ្រប់រូប។
៣. ធានាថាកុមារគ្រប់រូបទទួលបានការការពារកាន់តែប្រសើរពីក្រុមគ្រួសារ សហគមន៍ ពីអំពើហិង្សា ការរំលោភបំពាន ការមិនយកចិត្តទុកដាក់ និងការកេងប្រវ័ញ្ច តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធកិច្ចកាពារកុមារ គោលនយោបាយ និងការផ្ដល់សេវា។
៤. ពង្រីកវិធីសាស្ត្រពហុវិស័យដើម្បីកាត់បន្ថយជំងឺក្រិសក្រិននិងទម្រង់កង្វះអាហារូបត្ថម្ភផ្សេងៗទៀតសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំនិងកែលម្អសុខភាព និងលទ្ធផលអាហារូបត្ថម្ភក្នុងវ័យជំទង់។
៥. លើកទឹកចិត្តដល់កុមារ និងយុវជនរួមទាំងកុមារងាយរងគ្រោះបំផុត ចូលរួមយ៉ាងពេញលេញក្នុងការធ្វើសេចក្តីសម្រេចចិត្តដែលប៉ះពាល់ដល់សិទិ្ធរបស់ពួកគេ ហើយធ្វើឱ្យប្រសើរឡើងនូវគណនេយ្យភាព(ការទទួលខុសត្រូវ)របស់រដ្ឋាភិបាល។
៦. និងខ្វះខាតភាគច្រើនមានលទ្ធភាពទទួលបានសេវា child-sensitive services ដោយស្មើភាពគ្នា ដែលមានឱកាសផ្លាស់ប្តូរអនាគតរបស់គេ។

អត្ថបទទាក់ទង