រដ្ឋបាលស្រុកបូទុមសាគរ


  • លោក វ៉ន វ៉ាត មេឃុំតានូន បានដឹកនាំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមដោះស្រាយសម្របសម្រួលពាក្យបណ្ដឹងករណីខ្ចីប្រាក់ចំនួនពីរគ្រួសារ រវាង ធនាគារ ប្រាសាក់ និងឈ្មោះ អ៊ុន ពៅ ភេទស្រីនិងឈ្មោះ ឡាញ់ សាវ ភេទស្រី ដែលមានទីលំនៅស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/07/2024
  • លោក អិក កួន មេឃុំថ្មស និងមេភូមិចម្លងគោ ព្រមទាំងក្រុមការងាររបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង បានចុះពិនិត្យ និងធ្វើការជួសជុល ផ្លូវខេត្ត ១៤៨៥អាត ភ្ជាប់ពីភូមិចម្លងគោ ឃុំថ្មស ទៅឃុំតានូន ចំណុចអូរអិល ផ្ទះម៉ាឈុន និងចំណតទឹកគីប ដែលបានរងការខូចខាតច្រោះដាច់ដោយសារទឹកភ្លៀងធ្លាក់ខ្លាំងមួយរយៈកន្លងមកនេះ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/07/2024
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំកិច្ចប្រជុំចាំបាច់របស់ក្រុមប្រឹក្សាឃុំ ដើម្បីរៀបចំផែនការអនុវត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/08/2024
  • លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋបានសហការជាមួយរដ្ឋបាលឃុំអណ្តូងទឹកចុះបើកប្រអប់សំបុត្របញ្ចេញមតិនិងបណ្តឹងតវ៉ាចំនួន២ទីតាំង នៅក្នុងឃុំអណ្ដូងទឹក ទីតាំងទី១នៅទល់មុខទ្វាររបងសាលាស្រុក គ្មានពាក្យបណ្តឹង និងទីតាំងទី២នៅជាប់របងខ្លោងទ្វារសាលាឃុំអណ្ដូងទឹកគ្មានពាក្យបណ្ដឹង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/07/2024
  • លោក ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន និងកីឡានិងលោក សៅ សុផាន់ណា មន្ត្រីការិល័យយាអប់រំ យុវជន និងកីឡា បានចុះពិនិត្យការប្រឡងឆមាសលើកទី២ នៅអនុវិទ្យាល័យពន្លឺវិជ្ជា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/07/2024
  • លោក សាង ស៊ីណេត អភិបាលរងស្រុក បានចូលរួមកិច្ចប្រជុំលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្រោមធិបតីភាព លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/07/2024
  • លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបានបើកកិច្ចប្រជុំសម្របសម្រួល ស្តីពីបញ្ហាបំផ្លិចបំផ្លាញផ្ទះ រវាងឈ្មោះ លី ឃីន និងឈ្មោះ លី លេង ឈ្មោះ លី ហ៊ន និងឈ្នោះ លី ហេង ស្ថិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/07/2024
  • លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានចូលរួមកិច្ចប្រជុំដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/07/2024
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/07/2024
  • លោក តុង យ៉ាវ អភិបាលរងស្រុក បានដឹកនាំមន្ត្រីសាលាស្រុក និងអាជ្ញាធរភូមិ ឃុំ នៃឃុំអណ្ដូងទឹក និងឃុំកណ្ដោលចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីការិយាល័យការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវមូរស្លឹក និងដង្កូវហ្វូង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/07/2024
  • លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកបានដឹកនាំមន្ត្រីសាលាស្រុកចូលរួមជាមួយលោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួមនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចុះសិក្សា ផលប៉ះពាល់ដាំណាំស្រូវដោយដង្កូវហ្វូងក្នុងឃុំថ្មស និងឃុំកណ្តោល នៃស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/07/2024
  • លោកស្រី អ៊ុិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក បាន ដឹកនាំក្រុមការងារ បានសហការ ជាមួយរដ្ឋបាលឃុំអណ្តូងទឹកចុះសួរសុខទុក្ខ គ្រួសារដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ជួបករណីខ្យល់កន្ត្រាក់ធ្វើអោយដើមឈើរលំកិនផ្ទះរបស់ប្រជាពលរដ្ឋខូចខាត និងរបើកស័ង្កសីចំនួន ២គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/07/2024