រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ពេជ្រ សិលា អភិបាលស្តីទី បានសហការជាមួយ លោក សេង ដារ៉ា នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីការចុះស្រាវជ្រាវ លេីសំបុត្របញ្ជាក់កំណេីតរបស់ឈ្មោះ ម៉ៅ ខា ដែលបានចុះបញ្ជីនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2024
  • លោក ពេជ្រ សិលា អភិបាលស្តីទី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាមួយថ្នាក់ដឹកនាំ ធនាគារ ខេប៊ី ប្រាសាក់(KB PRASAC Bank)សាខាស្រុកបូទុមសាគរ បាននាំយកនូវទឹកសុទ្ធវីតាល់ចំនួន១៥កេស មកឧបត្ថម្ភដល់រដ្ឋបាលស្រុកបូទុមសាគរ ដើម្បីប្រើប្រាស់តាមតម្រូវការ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2024
  • លោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចូលរួមសហការជាមួយអង្គការម្លប់ព្រហ្មវិហ៊ារធម៌ ប្រជុំផ្សព្វផ្សាយពីគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុដល់ក្រុមកសិករផលិត ពេលព្រឹកនៅភូមិប្រៃ ពេលរសៀលនៅភូមិជីត្រេះ ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2024
  • លោកស្រី ឃុន ស្រីម៉ៅ សមាជិកក្រុមប្រឹក្សាឃុំ សហការជាមួយក្រុមការងារភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការរបស់រដ្ឋបាលឃុំ ជូនដល់ប្រជាពលរដ្ឋចំនួន២គ្រួសារដែលរងផលប៉ះពាល់ដោយខ្យល់កន្ទ្រាក់បណ្តាលឲ្យខូចខាតសង័្កសីដំបូលផ្ទះអស់មួយចំនួន ទុកសម្រាប់ជួសជុលកែលម្អឡើងវិញ ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2024
  • លោក ពេជ្រ សិលា អភិបាលរងស្រុក និងជាប្រធានគណៈកម្មការ បានដឹកនាំក្រុមការងារវាយតម្លៃ និងជ្រើសរើស នាយកល្អ គ្រូបង្រៀនល្អពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ថ្នាក់២ និងថ្នាកទី៣ និងសាលារៀនស្អាត នៅសាលាបឋមសិក្សាអណ្តូងទឹក និងវិទ្យាល័យបូទុមសាគរ ស្ថិតនៅស្រុកបូទុមសាគរ។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក ចូលរួមកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យទីតាំងដោះដូរស្នាក់ការរដ្ឋបាលជលផលបូទុមសាគរ សម្រាប់ធ្វើការសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ អនុភាព ៩០០ មេហ្កាវ៉ាត់ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតក្រោមអធិបតីភាព លោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2024
  • លោកស្រី អុិន ធាវី ក្រុមប្រឹក្សាឃុំ ព្រមទាំងអាជ្ញាធរភូមិចំការលើបានចុះសួរសុខទុក្ខនិងផ្ដល់ប្រាក់ឧបត្ថម្ភ ថវិកាមួយចំនួនជូនដល់គ្រួសារក្រីក្រ ឈ្មោះ បូ មាន ដែលទើបនិងសម្រាលបានកូនភ្លោះស្ថិតនៅ ក្នុងភូមិ ចំការលើ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2024
  • កញ្ញា អាន សុភ័ក្រ្ត អនុប្រធានការិយាល័យអប់រំ នៃរដ្ឋបាលស្រុកបូទុមសាគរ បានចូលរួមវគ្គសិក្ខាសាលាស្តីពី និតិវិធីហរិញ្ញវត្ថុនិងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា(EFMS) លើមុខងារគ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណ:(SOF)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2024
  • លោក ហ៊ុយ សំណាង មេឃុំកណ្ដោល បានដឹកនាំក្រុមប្រឹក្សាឃុំមេភូមិ នាំយកនូវថវិការបស់រដ្ឋបាលឃុំ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសព លោកតា ឈ្មោះ ជ័យ លួយ អាយុ ៧៨ឆ្នាំ ដែលបានទទួលមរណភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2024
  • រដ្ឋបាលឃុំកណ្តោល បានអនុម័តចុះឈ្មោះជូនស្រ្តីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលមានប័ណ្ណសមធម៌ ចំនួន ០១នាក់ ឈ្មោះ ហ៊ល ហ៊ួយ អាយុ ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2024
  • លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមអបអរសាទរខួបលើកទី២៦ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ក្រោមប្រធានបទ “មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    22/10/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំ/ភូមិ ចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាតដោយសារទឹកភ្លៀងនារដូវវស្សាស្ថិតនៅភូមិសុវណ្ណាបៃតង ឃុំកណ្ដោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    22/10/2024