រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំកណ្ដោល បានអនុម័តចុះឈ្មោះជូនស្រ្តីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលមានប័ណ្ណសមធម៍ ចំនួន១នាក់ ឈ្មោះ តេង ឈី អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បុន្ន ភូមិកណ្ដោល ឃុំកណ្ដោល ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/03/2025
  • រដ្ឋបាលឃុំថ្មស សូមបំភ្លឺជូនសាធារណៈជន  ទាំងក្នុងនិងក្រៅស្រុក ឱ្យបានជ្រាបថា៖ គណនីហ្វេសបុក (Facebook Page) ឈ្មោះ Koh Kong Hote News  ដែលបានបង្ហោះ នៅក្នុងបណ្ដាញសង្គម(Facebook)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/03/2025
  • លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក ដឹកនាំលោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមកិច្ចប្រជុំ ស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្តកោះកុង ស្ថិតក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/03/2025
  • លោក ខេង គង់ អភិបាលស្ដីទី បានបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តច្បាប់ពាក់ព័ន្ធការធ្វើអាជីវកម្ម សេវាកម្មដែល មានទីតាំងនៅក្នុងស្រុកពុំទាន់បានសុំច្បាប់ អនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មឲ្យបានត្រឹម ត្រូវនៅឡើយ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/03/2025
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/03/2025
  • លោក ពេជ្រ សិលា អភិបាលស្តីទីស្រុកបូទុមសាគរ បានចាត់ក្រុមការងាររៀបចំ ប្រារព្ធកម្មពិធី ការរួបរួមគ្នាដើម្បីអភិវឌ្ឍមនុស្សសិលា ក្រោមប្រធានបទ ការអប់រំគុណធម៌សីលធម៌ សុជីវធម៌ សុខភាព និងបរិស្ថានដែលធ្វើបាឋកថា និងដឹកនាំធ្វើសមាធីដោយព្រះភិក្ខុ ធម្មគន្ធថាវរញ្ញាណោ បណ្ឌិត យុទ្ធ ភូថង ដែប្រារព្ធធ្វើឡើងនៅវត្តអង្គសិលាមុនី ហៅវត្តថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/03/2025
  • លោក ពេជ្រ សិលា អភិបាលស្តីទីស្រុកបូទុមសាគរ បានចូលរួមសហការជាមួយក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ចុះពិនិត្យទីតាំងផ្លូវទំនប់ទឹកប្រៃ ១ខ្សែក្នុងភូមិចំកាលើ តភ្ជាប់ទៅភូមិស្រែថ្មី ស្ថិតក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/03/2025
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ លោក ពេជ្រ សិលា អភិបាលស្ដីទី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីគណ:អភិបាលស្រុក បានប្រារព្ធកម្មពិធី ការរួបរួមគ្នាដើម្បីអភិវឌ្ឍមនុស្សសិលា ក្រោមប្រធានបទ ការអប់រំគុណធម៌សីលធម៌ សុជីវធម៌ សុខភាព និងបរិស្ថានដែលធ្វើបាឋកថា និងដឹកនាំធ្វើសមាធិ ដោយព្រះភិក្ខុ ធម្មគន្ធថាវរញ្ញាណោ បណ្ឌិត យុទ្ធ ភូថង ដែប្រារព្ធធ្វើឡើងនៅវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/03/2025
  • លោក ហ៊ុយ សំណាង មេឃុំកណ្តាល បានដឹកនាំក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិចូលរួមអមដំណើរ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកោះកុង និងមានអញ្ជើញចូលរួមពី លោកស្រី អុិន សោភ័ណ្ឌ ប្រធានអនុសាខាស្រុកបូទុមសាគរ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១គ្រួសារ ក្នុងនោះបណ្តាលអោយខូចខាតទាំងស្រុង ស្មើនឹង១ខ្នងផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនទៀត ដែលមានម្ចាស់ផ្ទះឈ្មោះ ឡុច ចាន់ធា ជាស្ត្រីម៉េម៉ាយ រស់នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/03/2025
  • លោកស្រី ង៉ែ ដា ជំទប់ទី១និងជាអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានដឹកនាំក្រុប្រឹក្សាឃុំ សមាជិកភូមិ ចូលរួមចែកនូវគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនខ្មែរឥស្លាមសម្រាប់បរិភោគក្នុងពេលកំពុងបួស ស្ថិតនៅក្នុងភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/03/2025
  • លោកស្រី អ៉ិន សុភី អភិបាលរងស្រុក និងជាអនុប្រធានទទួលបន្ទុកការងារអាហារូបត្ថម្ភថ្នាក់ស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំលោក លោកស្រីសមាជិកក្រុមការងារ ចូលរួមកិច្ចប្រជុំផ្ទៀងផ្ទាត់ឯករាជ្យ ការងារគម្រោងអាហារូបត្ថម្ភ ថ្នាក់ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/03/2025
  • លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយប្រជាពលរដ្ឋមានបញ្ហាដីធ្លីចំនួន០២គ្រួសារ ស្ថិតក្នុងភូមិចម្លងគោ ឃុំថ្មសស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលាឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/03/2025