/ / /

លោក ហ៊ុយ សំណាង មេឃុំកណ្តាល បានដឹកនាំក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិចូលរួមអមដំណើរ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកោះកុង និងមានអញ្ជើញចូលរួមពី លោកស្រី អុិន សោភ័ណ្ឌ ប្រធានអនុសាខាស្រុកបូទុមសាគរ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១គ្រួសារ ក្នុងនោះបណ្តាលអោយខូចខាតទាំងស្រុង ស្មើនឹង១ខ្នងផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនទៀត ដែលមានម្ចាស់ផ្ទះឈ្មោះ ឡុច ចាន់ធា ជាស្ត្រីម៉េម៉ាយ រស់នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ

លោក ហ៊ុយ សំណាង មេឃុំកណ្តាល បានដឹកនាំក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិចូលរួមអមដំណើរ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកោះកុង និងមានអញ្ជើញចូលរួមពី លោកស្រី អុិន សោភ័ណ្ឌ ប្រធានអនុសាខាស្រុកបូទុមសាគរ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១គ្រួសារ ក្នុងនោះបណ្តាលអោយខូចខាតទាំងស្រុង ស្មើនឹង១ខ្នងផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនទៀត ដែលមានម្ចាស់ផ្ទះឈ្មោះ ឡុច ចាន់ធា ជាស្ត្រីម៉េម៉ាយ រស់នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង។
អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធ២កេស ទឹកអាល់កុល១ កាដុង និងសម្ភារផ្ទះបាយមួយចំនួនទៀត ព្រមទាំងថវិកាចំនួន១,០០០,០០០រៀល(មួយលានរៀល) ផងដែរ ។

ប្រភពរដ្ឋបាលឃុំកណ្តោល

ថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥
មីនា 7, 2025
វេលាម៉ោង ២:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    03/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតស៊ីគា្ន ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

  • ហេង គីមឆន/
    03/06/2026

    លោក ចេង មុន្នីរិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាស្រុកគីរីសាគរ បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក ភូថង សេរីវុឌី្ឍ ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត កោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារចាំបាច់មួយចំនួន ពាក់ព័ន្ធនិងងវិស័យរ៉ែ និងថាមពល ដែលប្រតិភូកម្មមករដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត

  • ហេង គីមឆន/
    03/06/2026

    ឯកឧត្តម កែវ សាវៃ បរិច្ចាគថវិកាចំនួន ៥០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦