រដ្ឋបាលស្រុកបូទុមសាគរ


  • រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលមានព័ត៌មានទាំងឡាយក្នុងមូលដ្ឋានរបស់យើងពាក់ព័ន្ធដើម្បីធ្វើការចែកចំណេះដឹងថ្មីៗ និងបញ្ហាចម្ងល់ទាំងអស់ បងប្អូនអាចទំនាក់ទំនងមកក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាស្រុកបូទុមសាគរ (ដូចមានលេខទំនាក់ទំនងខាងក្រោម) ដើម្បីយើងខ្ញុំអាចផ្សព្វផ្សាយដំណឹង និងផ្តល់ព័ត៌មានជូនដល់បងប្អូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/10/2020
  • លោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានសហការជាមួយមន្រ្តីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកស្រែអំបិលចុះពិនិត្យទីតាំងកន្លែង៖ * ពិគ្រោះជំងឺទូរទៅ * ពិនិត្យ ពិគ្រោះស្ត្រីមានផ្ទៃពោះ * បន្ទប់ថែទាំជំងឺ មានចំនួន០៣កន្លែង ដែលស្ថិតនៅភូមិ តានូនឃុំតានូន និងឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/10/2020
  • លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ តំណាងឲ្យលោក ឃៀង យិង មេឃុំអណ្តូងទឹក បានផ្តល់កាតវីងជូនស្រ្តីមានផ្ទៃពោះឈ្មោះ ម៉ាត់ រ៉ហីុម៉ាស់ អាយុ២៨ឆ្នាំ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/10/2020
  • រដ្ឋបាលស្រុកបូទុមសាគរបានរៀបចំសិក្ខាសាលាស្តីអំពី “យុទ្ធសាស្រ្តអនុវត្តខ្សែច្រវ៉ាក់ផលិតកម្ម សម្រាប់គម្រោងស្ទៀរ” របស់អង្គការសង្គ្រោះកុមារកម្ពុជាប្រចាំខេត្តកោះកុង ស្ថិតក្រោមអធិបតីភាព លោកស្រី អុិន សោភ័ណ្ឌ អភិបាលស្តីទី នៃគណៈអភិបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/10/2020
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងការិយាល័យចំណុះទាំង១៣របស់រដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារភូមិបានចូលរួមពិធីគោរពទង់ជាតិរៀងរាល់ព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍

    , , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/10/2020
  • លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុក ដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំអណ្ដូងទឹក សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានរៀបចំបំពាក់ភ្លើងសញ្ញាប្រុងប្រយត្ន័ចំពោះ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលបានឆ្លងកាត់ទីប្រជុំជន និងចំណុចគ្រោះថ្នាក់ខ្ពស់ ចំនួន២ទីតាំង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/10/2020
  • លោក កែវ នីបូរ៉ា អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំសម្របម្រួលទំនាស់ដីធ្លី ឈ្មោះ សាញ់ មុនីរ័ត្ន (ដើមបណ្តឹង)និងឈ្មោះ ធន ង៉ែត(ចុងបណ្តឹង)ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/10/2020
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំក្រុមការងារចុះចាក់មេក្រូផ្សព្វផ្សាយស្តីពីប្រតិទិននៃការចុះឈ្មោះបោះឆ្នោត ជម្រុញនិងផ្តល់ពត៌មានឲ្យបានទូលំទូលាយនៃការចុះឈ្មោះបោះឆ្នោត និងការការពារជម្ងឺកូវិដ១៩ ក្នុងមូលដ្ឋានឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/10/2020
  • រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសម្រសម្រួលទំនាស់ដីធ្លី របស់ឈ្មោះ សេង ស៊ីប៉ូ (ដើមបណ្តឹង)និងឈ្មោះ អ៊ាង អាង(ចុងបណ្តឹង) ក្រោមអធិបតីភាព លោក កែវ នីបូរ៉ា អភិបាលរងស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/10/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណ:អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំសម្របសម្រួលទំនាស់ដីធ្លី ឈ្មោះ ងឹម យ៉ោក ឈ្មោះ ឃេង ផុន(ដើមបណ្តឹង)និងឈ្មោះ អុកស៊ីន ឈ្មោះ ហេង ហុន(ចុងបណ្តឹង)ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/10/2020
  • លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់អោយលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងក្រុមការងារ ទទួលទេយ្យទានគ្រឿងឧបភោគបរិភោគដែលព្រះចៅអធិការវត្តអង្គសីលាមុនីថ្មស វត្តតាអុក វត្តកណ្តោយ វត្តចម្លងគោ វត្តចន្ទមុន្នីរាម វត្តសុវណ្ណតេជោ សំរាប់សួរសុខទុក្ខកងទ័ពព្រំដែន ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/10/2020
  • លោក ឈុន ចាន់ណា ប្រធានស្តីទីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកដឹកនាំក្រុមការងារ ចូលរួមជាមួយក្រុមការងារគម្រោង STEER របស់អង្គការសង្គ្រោះកុមារ Save The Children និងអង្គការ IDE ចុះបង្រៀនវគ្គរំលឹកឡើងវិញនូវមេរៀនដំណាំត្រសក់ទ្រើង នៅភូមិប្រៃ ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/10/2020