០៩/១០/២០២០(វេលាម៉ោង០៣:០០នាទីរសៀល)
..................................
លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុក ដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំអណ្ដូងទឹក សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានរៀបចំបំពាក់ភ្លើងសញ្ញាប្រុងប្រយត្ន័ចំពោះ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលបានឆ្លងកាត់ទីប្រជុំជន និងចំណុចគ្រោះថ្នាក់ខ្ពស់ ចំនួន២ទីតាំង៥អំពូល៖
១.ចំណុចអន្ទង់អាំង
២.ចំណុចអន្ទង់អាំងតូច
ដែលជាការឧបត្ថម្ភដោយ លោក អន ដាវុត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចំនួន 500$ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
.............................
ថ្ងៃសុក្រ ៧ រោច ខែអស្សុជ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០
October 9, 2020