រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ចាន់ ធឿន សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំក្រុមការងារដែលមានការចូលរួមពីរ អាជ្ញាធរភូមិថ្មស បានធ្វើការជួសជុលផ្លូវ ជង្ហុកដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅចំណុចភូមិដូង ស្ថិតនៅក្នុងភូមិថ្មស ដែលរងការខូចខាតដោយសារទឹកភ្លៀងហូរច្រោះកើតជាជង្ហុក ពិបាកធ្វើដំណើរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/09/2022
  • លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោកស្រី សូ ណារី ព្រមទាំងក្រុមការងារ បាននាំយកថវិកាផ្ទាល់របស់លោកអភិបាល និងថវិការបស់សប្បុរសជន ដើម្បីធ្វើការឧបត្ថម្ភជាថវិកាប្រចាំខែ ដល់លោកតា លោកយាយចាស់ជរាដែលមានជីវភាពខ្វះខាតគ្មានទីពឹងចំនួន៩គ្រួសារ នៅក្នុងឃុំកណ្ដោលចំនួន០៥គ្រួសារ និងឃុំអណ្ដូងទឹកចំនួន០៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ៥០.០០០រៀលក្នុងមួយខែ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/09/2022
  • លោក នាង សាខន មេភូមិជីមាល និងក្រុមការងារភូមិ ចូលរួមសហការពី ព្រះសង្ឃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ចុះដឹកជញ្ជូនថ្មចាក់បំពេញផ្លូវនៅទីតាំងដែលមានសភាពលំបាក ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនពុទ្ធបរិស័ទ្ធក្នុង ឬក្រៅស្រុក ដែលមានបំណងមកចូលរួមកាន់បិណ្ឌ ភ្ជំបិណ្ឌ នៅវត្តគិរីមាលាជលសាធម្មទស្សនា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/09/2022
  • ក្រោមការចង្អុលបង្ហាយពីលោកមេឃុំអណ្តូងទឹក រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ឃុន ស្រីម៉ៅ សមាជិកក្រុមប្រឹក្សាឃុំ និងទទួលបន្ទុកភូមិជីត្រេះ,ប្រៃ បានដឹកនាំអាជ្ញាធរភូមិ ចុះពិនិត្យគ្រឿងចក្រធ្វើការឈូសលប់ផ្លូវដែលទឹកច្រោះដាច់ប្រវែង៧០ម៉ែត្រ ដែលជាថវិការផ្ទាល់របស់លោកស្រីក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិទាំង៣

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/09/2022
  • ម៉ោង ៨ :៣០ នាទីព្រឹក នៅសាលាឃុំ លោក អិក កួន មេឃុំ និងក្រុមប្រឹក្សាឃុំ គណៈកម្មការ និងសមាជិកសហគមន៍នេសាទ បានចូលរួមកិច្ចប្រជុំតាម ដានអនុវត្តការគ្រប់គ្រង និងអភិរក្សធនធានជលផល (ក្តាមសេះនឹងក្តាមថ្ម) ក្នុងសហគមន៍នេសាទ ក្រោម អធិបតីភាពលោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍សហគមន៍នេសាទ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/09/2022
  • លោក ហ៊ុយ សំណាង មេឃុំកណ្ដោល ចូលរូមកិច្ចប្រជុំជាមួយគណ:កម្មការសហគមន៍នេសាទ និងតំបន់ការពារដើម្បីលើកង្វល់ដាក់ជូនអាជ្ញាធរ និងតួរអង្គពាក់ព័ន្ធ (សម្របសម្រួលដោយអង្គការរមរតក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/09/2022
  • វេលាម៉ោង ២:០០នាទីរសៀល លោក សាង ស៊ីណេត អភិបាលរងនៃគណ:អភិបាលស្រុក បានដឹកនាំការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម ចូលរួមជាគណ:អធិបតីក្នុងកិច្ចប្រជុំដោះស្រាយបញ្ហានានានៅក្នុងវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមព្រះអធិបតីភាពព្រះគ្រូ ហេង សំបូរ ព្រះមេគណនៃគណ:មហានិកាយ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/09/2022
  • ចុះពិនិត្យនិងវាសវែងដីបឹងត្រពាំងពងទឹកដើម្បីទុកជាសម្បត្តិរបស់រដ្ឋ ដែលមានទីតាំងស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/09/2022
  • ប្រជុំក្រុមកសិករដាំបន្លែគម្រោងស្ទៀរ នៅភូមិតាំកន់ពេលព្រឹក និងភូមិសុវណ្ណាបៃតង ពេលរសៀល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/09/2022
  • លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយរដ្ឋបាលឃុំអណ្តូងទឹក និងប្រជាការពារ បានធ្វើការដួសលាង និងសម្អាតអនាម័យបរិស្ថាននៅរង្វង់មូលវិថីសាយ ភូថង ដើម្បីឱ្យមានសោភ័ណ្ឌភាពស្អាត បរិស្ថានស្អាតមុនរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/09/2022
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំមន្ត្រីក្រោមឱវាទ ឃុំ ភូមិ អញ្ជើញចូលរួមរំលែកមរណៈទុក្ខ និងផ្តល់សំបុត្រមរណៈភាព ក៏ដូចជានាំយកថវិការចំនួន២០ម៉ឺនរៀល ជូនដល់ក្រុមគ្រួសារ នៃសពលោក អ៊ុំ ណាវី អាយុ៥៩ឆ្នាំ ដែលបានទទួលមរណៈភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/09/2022
  • លោក ឈុន ចាន់ណា ប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថាន លោក នាង​ ពិសិដ្ឋ​ អនុប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថាន តាមដាន ត្រួតពិនិត្យ និងជួយបច្ចេកទេសដល់កសិករ នៅភូមិជីត្រេះ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/09/2022