/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោកស្រី សូ ណារី ព្រមទាំងក្រុមការងារ បាននាំយកថវិកាផ្ទាល់របស់លោកអភិបាល និងថវិការបស់សប្បុរសជន ដើម្បីធ្វើការឧបត្ថម្ភជាថវិកាប្រចាំខែ ដល់លោកតា លោកយាយចាស់ជរាដែលមានជីវភាពខ្វះខាតគ្មានទីពឹងចំនួន៩គ្រួសារ នៅក្នុងឃុំកណ្ដោលចំនួន០៥គ្រួសារ និងឃុំអណ្ដូងទឹកចំនួន០៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ៥០.០០០រៀលក្នុងមួយខែ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ តបតាមការសន្យាជារៀងរាល់ខែ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរនិងលោកស្រី សូ ណារី ព្រមទាំងក្រុមការងារ បាននាំយកថវិកាផ្ទាល់របស់លោកអភិបាល និងថវិការបស់សប្បុរសជន ដើម្បីធ្វើការឧបត្ថម្ភជាថវិកាប្រចាំខែ ដល់លោកតា លោកយាយចាស់ជរាដែលមានជីវភាពខ្វះខាតគ្មានទីពឹងចំនួន៩គ្រួសារ នៅក្នុងឃុំកណ្ដោលចំនួន០៥គ្រួសារ និងឃុំអណ្ដូងទឹកចំនួន០៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ៥០.០០០រៀលក្នុងមួយខែ។ ថវិកាដែលបានផ្ដល់ជូននេះមានចំនួន៤ខែ ចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២២ ក្នុងមួយគ្រួសារទទួលបានថវិកា ២០០.០០០រៀល (ពីររយពាន់រៀលគត់) ថវិកាដែលបានប្រគល់ជូនលោកតា លោកយាយទាំង៩គ្រួសារចំនួន១,៨០០.០០០រៀល (មួយលានប្រាំបីរយពាន់រៀលគត់)។ ក្រៅពីការឧបត្ថម្ភជាប្រចាំខែ ជានិច្ចជាកាល លោកអភិបាលស្រុក តែងតែផ្ដល់ជូនជាអំណោយមនុស្សធម៌ជាប្រចាំទៅលើស្ថានភាពជាក់ស្ដែង ដូចជា ថវិកា គ្រឿងឧបភោគបរិភោគ ការសាងសង់លំនៅឋាន ការផ្ដល់អំពូលសូឡា និងដោះស្រាយទុកលំបាកនានាដល់ប្រជាពលរដ្ឋក្នុងស្រុកតាមរយៈក្រុមការងារ និងការចុះផ្ទាល់របស់លោក ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសៅរ៍ ១៥ កើត ខែភទ្របទ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

ខែកញ្ញា 10, 2022

សែនលោកខែ (Mid-Autumn Festival)

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ