រដ្ឋបាលស្រុកបូទុមសាគរ


  • រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៦ អាណត្តិទី៥ ឆ្នាំ២០២២ ប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាពលោក ឃៀង យិង មេឃុំអណ្តូងទឹក និងជាប្រធានក្រុមប្រឹក្សាឃុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/11/2022
  • លោកស្រី សេង ស្រីនាង មន្រ្តីការិយាល័យទទួលបន្ទុកកុមារតូច សហការ​ជាមួយ​មន្ទីរ អប់រំបានចុះពិនិត្យសាលាមត្តេយ្យសហគមន៍ចំនួន ៤សាលា សាលាជីត្រេះ និង សាលាតាមាឃ ស្ថិតក្នុងឃុំអណ្តូងទឹក សាលាចម្ការលើ និងសាលាស្រែត្រាវ ស្ថិតក្នុងឃុំ ថ្មស ក្នុងគោលបំណង ដើម្បីត្រៀមវាយតម្លៃស្តង់ដារ ថ្នាក់ សម្រាប់ឆ្នាំ ២០២៣

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/11/2022
  • រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុកបូទុមសាគរ ក្រោមអធិតីភាព លោកស្រី នូ សេងគា ជាប្រធាន គ ក ស កនិងប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួម លោក លោកស្រីអនុប្រធាន និងសមាជិក សមាជិកា គ ក ស កនិង គ ក ន កឃុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/11/2022
  • លោកស្រី អ៉ិន សោភ័ណ អភិបាលស្តីទី ព្រមទាំងលោក ខៀវ វ៉ា អ្នកសម្របសម្រួលគម្រោងស្ទៀ អញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាសង្ខេបប្រចាំឆ្នាំសម្រាប់តួអង្គទីផ្សា នៅក្នុងខ្សែច្រវាក់ ផលិតកម្មបន្លែ និងស្វាយចន្ទី ដែលរៀបចំដោយគម្រោងស្ទៀរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/11/2022
  • ដោយមានការចង្អុលបង្ហាញពីលោកអភិបាលស្រុក នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំមន្រ្តីក្រោមឱវាទភូមិ ឃុំ ប្រជាការពារភូមិ និងមានការចូលរួមពីក្រុមការងារសិស្ស និសិត្យ ក្មេងវត្ត បានអញ្ជើញចុះធ្វើការសម្អាតបរិស្ថាន នៅបរិវេនជុំវិញរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង នៅតាមផ្លូវជាតិ៤៨

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/11/2022
  • លោកស្រី ផៃ ទួន ក្រុមប្រឹក្សាឃុំទទួលបន្ទុកកិច្ចការនារី និងកុមារឃុំបានសហការជាមួយមេភូមិតានូន ចុះសួរសុខទុក្ខស្ដ្រីដែលទើបសំរាលកូនរួច១គ្រួសារ និងបាននាំយកសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ទារក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/11/2022
  • វេលាម៉ោង០៩:០០ នាទីព្រឹក នៅសាលាស្រុកបូទុមសាគរ នៅសាលប្រជុំអាគារ”ខ”បានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាទំនាស់រវាងប្ដីប្រពន្ធ ស្ថិតនៅភូមិកណ្ដោល ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោក ខេង គង់ នាយករដ្ឋបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/11/2022
  • លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឍ្ឍន៍សហគមន៍សហការជាមួយមន្ត្រីនៃនមន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រនិងនវារនវត្តន៍ខេត្តកោះកុងនិងក្រុមប្រឹក្សាឃុំអណ្តូងទឹក ប្រជាការពារនិងតំណាងអាជីវករផ្សារអណ្តូងទឹក ចុះដាក់ជញ្ជីងគំរូសំរាប់ប្រជាពលរដ្ឋផ្ទៀងផ្ទាត់ទំងន់រឺគីឡូនិងត្រួតពិនិត្យជញ្ជីងថ្លឹងទាំងអស់ដែលមាននៅក្នុងផ្សារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/11/2022
  • លោក សាង ស៉ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកមន្ត្រីក្រោមឱវាទ ចូលរួមជាមួយ លោក លី សិរីវុធ ជំនួយការផ្ទាល់របស់ឯកឧត្តម ចៅ ភិរិទ្ធ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីបញ្ចុះបឋមសិលា កសាងអគារស្នាក់នៅរបស់មណ្ឌលសុខភាពតានូន ដោយមានការអញ្ជើញចូលរួមពីលោក មេឃុំតានូន សមាជិកក្រុមប្រឹក្សា លោកមេប៉ុស្តិ៍តានូន ប្រធានមណ្ឌលសុខភាពតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/11/2022
  • រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/11/2022
  • លោក អិក កួន មេឃុំថ្មស បានចុះពិនិត្យទីតាំងអគារសម្រាកមុននិងក្រោយសំរាល ជាគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំឆ្នាំ២០២២ មានទីតាំងនៅភូមិថ្មស   ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង 

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/11/2022
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ស្តីពីលទ្ធផលការងាររបស់ក្រុមការងារចាត់តាំងអនុវត្តផែនការ ប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ លទ្ធផល ការងារបង្ក្រាបល្បែងស៊ីសង និងលទ្ធផលការងារហត្ថពលកម្មបរទេស ចាប់ពីខែតុលា ដល់វិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/11/2022