រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក ក្រូច បូរីសីហាអភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាល លោក លោកស្រី ប្រធានអនុប្រធាន និងមន្ត្រី ការិយាល័យទាំង១៣ចំណុះឱ្យរដ្ឋបាលស្រុក សរុបចំនួន២៥នាក់ស្រី០៥នាក់ ។

ដែលមានរបៀបវារៈដូចខាងក្រោម៖

១.ការពង្រឹងតួនាទីភារកិច្ចរបស់ការិយាល័យទាំង១៣ នៃរដ្ឋបាលស្រុក

២.ផ្សព្វផ្សាយអំពីការបែងចែកក្រុមការងារថែទាំសួនច្បារនៅសាលាស្រុក

៣.ពិភាក្សាអំពីការរៀបចំវេទិការបស់ក្រុមប្រឹក្សាខេត្តនៅពេលខាងមុខ

៤.ផ្សេងៗ

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្បតិ៍ ១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខែវិច្ឆិកា 24, 2022

អត្ថបទទាក់ទង